ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយអ្នកនាង អឿន ម៉ូលីកា ហៅចែកា នោះ ដែលជា អតីតារាចម្រៀង និងជាអគ្គនាយិការ ក្រុមហ៊ុន អិនខេ ម៉ូលីកា ប៊ីយូធីត្រឌីង ខូអិលធីឌី ។ ក្នុងនោះដែរ អតីតតារាចម្រៀងស្រី ប្រចាំប្រផលិតកម្ម Rock អឿន ម៉ូលីកា រូបនេះ ក្រោយរៀបការ បានសម្រាលកូនស្រី ដោយជោគជ័យ ទំាងម្តាយ និងកូន មានសុខភាពល្អណាស់។ កូនស្រី របស់ ចែកា មានមុខមាត់ កាត់ទៅរកប៉ាៗរបស់គេ មើលទៅគួរឲ្យស្រឡាញ់ និងក្នាញ់ខ្លាំងណាស់ ឈ្មោះ នុណ ច័នម៉ូនីតា។ព្រោះតែជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួប ទើបធ្វើឲ្យ ចែកា មានលទ្ធភាព
ទិញផ្ទះដ៏ធំមួយទៀតហើយ ព្រមទំាងបានធ្វើពិធីឡើងគេហដ្ឋានថ្មី រួចហើយផងដែរ មើលទៅ ពិតជាអធិកអធម ខ្លាំងណាស់។ហើយកន្លងទៅ មានមហាជនមិនតិចនាក់ទេ ពិតជាបានជ្រាបរួចមកហើយ ដោយ ចែកា រូបនេះ បានប្រកាសខ្លួនធ្វើជាមេតុងទីន ព្រមទំាងមានតំណាងចែកចាយទៀត។ ដោយមិនយូរប៉ុន្មាន ស្រាប់តែ ម្សិលម៉ិញនេះ នាម៉ោងជាង ១១យប់ ចែកា ប្រកាសថាខ្លួនក្ស័យធនបាត់ ដោយពោលទំាងទឹកភ្នែកថា ៖
«ទោះកូនរត់ កូនបោក កូនបន្លំ កូនមិនមានទំនួលខុសត្រូវ សងលុយខ្ញុំមកវិញ ខ្ញុំនៅតែនិយាយពាក្យដដែលថា នឹងនៅរកលុយ សងកូនៗ រងគ្រោះទាំងអស់ មិនអោយបាត់សូម្បី1$ឡើយខ្ញុំសុខចិត្តលក់ឡាន លក់របស់របរ សងទាល់តែអស់ ហើយនៅថា ខ្ញុំបោកទៀតមែនទេ ហើយខ្ញុំមិនសុំអ្វីច្រើនពី បងប្អូនឡើយ សុំត្រឹមទុកពេលអោយខ្ញុំ រកពីចំណុច 0មកវិញ ដើម្បីសង បងប្អូន ដែលមិនទាន់បានលុយ ហើយបងប្អូនអាចមកធ្វើឯកសារបានដើម្បីទំនុកចិត្ត ។មនុស្សណាដែលចង់បានជីវិតធ្លាក់មកដល់ចំណុចហ្នឹង គឺគ្មានទេ មនុស្សណាដែលចង់អោយគេបោក មនុស្សណា
ដែលខំសាងកេរ្តិ៍ឈ្មោះបានដល់ចំណុចនេះហើយ ក៏ត្រូវមកក្លាយជាបែបនេះ គ្មាននរណារចង់បានជីវិតបែបនេះទេ គ្មាននណារចង់ខុសទេ ។អ៊ីចឹង សូមបងប្អូនអនុគ្រោះ ឈប់បន្តការជេរ ការវាយប្រហារ ការផុស ចំពោះរូបខ្ញុំទៀតផងចុះ ។ ខ្ញុំក្ស័យធន និងតុងទីន ហ្នឹងអស់ហើយ ហើយមិនបានបោកបងប្អូនណាទេ បើមិនជឿ អាចមកឆែកកុង ABA និងឆែកមើលបានថា ខ្ញុំសល់អីខ្លះ នៅពេលនេះ បាត់បង់អីខ្លះ នៅពេលនេះ ខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែរ ហើយសួរថាលុយបាត់ទៅណាអស់ គឺលុយកូនដេញហើយ រត់មិនបង់ កូនបន្លំ ABA edit ABA ហើយខ្ញុំនឹងមិនអោយពួកវា រួចខ្លួនដែរ ខ្ញុំនឹងចាត់ការ តាមច្បាប់ ទារពួកវាអោយបានអោយអស់ ដើម្បីបានលុយមកអោយកូនតុងទីនលឿនៗ ហើយខ្ញុំសុំទោសកូនតុងទីនទាំងអស់ ដែលខ្ញុំ មានការធ្វេសប្រហែសខ្លាំង ក្នុងការគ្រប់គ្រងខ្សែតុងទីន1រយៈក្រោយនេះ។
Leave a Reply