សាពូន មីដាដា សុំចិត្តកូនស្រីច្បងឱ្យប្រើជីវិតសាមញ្ញបំផុត កុំជ្រើសផ្លូវដើរលើវិថីសិល្បៈអីព្រោះថា (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ថ្មីៗនេះ តារាចម្រៀងលោក សាពូន មីដាដា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក ស្ដែងពីសកម្មភាពកូនស្រីច្បងជាទីស្រឡាញ់គឺកុមារី សាពូន ដារ៉ាភិមាន ច្រៀងបណ្ដើរលេងហ្គីតាបណ្ដើរយ៉ាងពីរោះ បង្ហាញពីទេពកោសល្យរបស់នាងតូចដែលទទួលបានឈាមជ័រជាអ្នកសិល្បៈពេញខ្លួន។ក្នុងនោះដែរ  លោក សាពូន មីដាដា ក៏បានរៀបរាប់ដោយសុំចិត្តកូនស្រីសម្លាញ់ថា

បើអាចសូមកូនកុំដើរលើផ្លូវសិល្បៈដូចជាលោក ព្រោះលោកបានចាកចេញពីសិល្បៈរយៈពេល ៩ ឆ្នាំហើយ មិនគិតថាសោកស្ដាយចង់ត្រឡប់ចូលប្រឡូកវិថីមួយនេះវិញឡើយ។យ៉ាងណាមិញ ក្នុងនាមជាឪពុកម្នាក់ សាពូន មីដាដា បានលើកឡើងទៅកាន់កូនស្រីថា ៖ «កូនស្រីមាសឪពុកច្រៀងចម្រៀងផ្ញើមកពុក ឱ្យពុកសណ្តាប់សម្រាន្ដលក់ស្រួល កូនស្រីដ៏កម្សត់របស់ពុក ឆាកជីវិតគឺកម្សត់យ៉ាងនេះហើយ

គ្រប់រសជាតិជីវិតនឹងជំរុញឱ្យកូនកាន់តែរឹងមាំ តែរឿងមួយដែលពុកសុំបើអាច គឺមិនចង់ឱ្យកូនដើរលើផ្លូវសិល្បៈដូចឪពុកទេ ៩ ឆ្នាំហើយដែលពុកចាកចេញពីវិថីសិល្បៈ ដោយគ្មានស្តាយស្រណោះបន្តិចឡើយ ចូរកូនរស់ក្នុងជីវភាពដ៏សាមញ្ញមួយ ដោយយក ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឭក រលាស់ខ្លួនចេញពីលោកីយ៍នេះ ទៅរកនិពាន្វជាត្រើយសុខចុះកូន»៕សូមទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *