ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនប្រហែលជាជ្រាបដឹងហើយថា កញ្ញា អាជី មានឈ្មោះពិត តេង ស៊ីណាត ជាអ្នកជំនួញវ័យក្មេង និងស្រស់ស្អាត ម្នាក់ ដែលពុកម៉ែ បងប្អូន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន។ ហើយបច្ចុប្បន្ន អាជី កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជន របស់ខ្លួន ជាហូរហែ មិនដែលដាច់ឡើយ។អាជី បានភ្ជាប់ពាក្យរួចហើយ ជាមួយលោក អៀង អេងឡាយ កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ
មើលទៅ អាជី ស្រស់ស្អាតណាស់ ក្នុងថ្ងៃដ៏ពិសេសនេះ របស់ខ្លួន ថែមទំាងសមគ្នាទៀត។ទំរាំបានជោគជ័យ មកដល់សព្វថ្ងៃនេះ អាជី មានប្រវត្តិ កំសត់ខ្លាំងណាស់ សឹងតែ គ្មានអ្នកណាជឿ និងនឹកស្មានដល់ ដោយ អាជី ពីមុន រូបគាត់គឺជាកូនអ្នកក្រីក្រ ធ្លាប់ត្រូវបានគេមើលងាយ ហើយមានពេលខ្លះអត់លុយ សុខចិត្តដើរខ្ចីគេ ១ម៉ឺនរៀល ក៏គេមិនឲ្យដែរ។កន្លងទៅគេឃើញ តេង ស៊ីណាត តែងតែបញ្ចេញបទចម្រៀងជាហូរហែ
ហើយសុទ្ធតែទទួលបានការគាំទ្រ មិនតិចនាក់ទេ។ អត់ទាន់អស់ទេ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ អាជី បានបញ្ចេញចម្រៀងមួយបទទៀតហើយ តែម្តងនេះ ពិតជាមានន័យ និងកម្សត់ណាស់ សូម្បីតែ អាជី ក៏ច្រៀងទំាងអួលដើម. ក រួចក៏បានភ្ជាប់សារខ្លីមួយបន្ថែមថា “បទថ្មី ផ្ញើជូនអ្នកដែលស្អប់ខ្ញុំ ទាំងអស់ សូមស្ដាប់អោយចប់ អ្នកនឹងយល់ពីខ្ញុំ”។ស្តាប់ចប់ភ្លាម ហ្វេនៗ មិនតិចនាក់ទេ បាននាំគ្នានិយាយត្រង់ៗថា ៖ ស៊ូៗចែ, មួយបទនេះអ៊េម idol, Be Strong, មិនបានស្អប់ចែទេ, មិនដែលស្អប់ទេ មានតែសើចសប្បាយពេលមើលម្ដងៗ។
Leave a Reply