ធ្លាប់តែឃើញប្តី លួ..ចក្ប..ត់ប្រពន្ធទៅរកស្រីក្មេងស្អាត តែពេលនេះប្តីសុខចិត្ត ចាកចោលប្រពន្ធស្អាត ទៅរកអ្នកបងវិញ

ហ្វេសប៊ុក ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនដែលលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយនារីម្នាក់បង្ហាញអារម្មណ៍ខូចចិត្ត រហូតបង្ហោះរូបភាពលើបណ្ដាញសង្គមហ្វេសប៊ុក ឲ្យមហាជន បានឃើញមុខ នារីម្នាក់ ជាស..ហា…យស្ម…ន់ជាមួយប្តីខ្លួន ហើយថែមទាំងព្យាយាម Add ហ្វេសប៊ុកមកប្រពន្ធដើមដើម្បីបង្ហោះរូបបញ្ឈឺចិត្តថែមទៀត។ក្នុងនោះដែរ តាមរយៈគណនីហ្វេសប៊ុកនារីជាប្រពន្ធមានឈ្មោះ Tim Tim បានបង្ហោះសាររៀបរាប់សាច់រឿងថា ៖

«ស—ហា–យស្ម–ន់គ្នាក្បត់ខ្ញុំ ឈឺកាយខ្ញុំនៅទ្រាំបាន តែបើឈឺចិត្តពិតណាស់ទ្រាំមិនបាន តស៊ូជា១គ្នាអស់រយៈពេល១០ឆ្នាំ ខ្ញុំមិនដែលចង់បានអ្វីទេ ក្រៅពីភាពកក់ក្ដៅ មានទំនួលខុសត្រូវនឹងខ្ញុំ និង បំពេញតួនាទី ជាប្ដី ជាឪពុកល្អ ស្មោះឲ្យតម្លៃខ្ញុំជាប្រពន្ធ សុំត្រឹមមិនទុកពួកខ្ញុំចោល ប៉ុណ្ណឹងហេតុអីធ្វើមិនបាន។តើខ្ញុំមិនល្អត្រង់ណាទៅ បានជាអ្នកព្យាយាមចា–ក់ខ្ញុំហើយចា–ក់ទៀត តើអ្នកណាមួយ ដែលថាមិនចង់ឲ្យប្ដីខ្ពង់ខ្ពស់ឋានៈតួនាទី

មានលុយគ្រប់គ្រាន់ក្នុងការទំនុកបម្រុងកូន និងជីវភាពគ្រួសារ តែការដែលអ្នកចេញពីផ្ទះបាត់ៗទៅធ្វើការ តែបែជាស–ហា–យស្ម–ន់នឹងគ្នា លាក់បាំងខ្ញុំមករហូត ប្រាប់ខ្ញុំថាគេជា ជំទាវ គេជាមេអ្នក តែស្រីនោះ គ្មានអីទាល់តែសោះ សូម្បីតែងារជាជំទាវ បោកប្រាស់ចិត្តខ្ញុំ។ខ្ញុំល្ងង់បំផុតដែលជឿទុកចិត្តអ្នកមករហូត ស្រលាញ់ណាស់ប្ដី ខ្ញុំមិនដែលទៅណាចោលអ្នកទេ មានស៊ីអត់ស៊ីតែងតែក្បែរអ្នក ចុងក្រោយអ្នកក៏ធ្វើឲ្យខ្ញុំឆ្អែត ដោយកាក្បត់ ខ្ញុំបានហើយទុកឱកាសឲ្យអ្នកកែ ដើរចេញពីគេ តែអ្នកអត់ទេនៅតែបំពាន ស្រីណាធ្វើចិត្តបានទៅ ចាប់បានប្ដីស–ហា–យស្ម–ន់នឹងគ្នាហើយ ប្ដីនៅតែរួមការងារជា១គ្នា។ប្រាប់ខ្ញុំថាឈប់ តែនៅតែបន្ត ធ្វើឲ្យស្រីខាងក្រៅមើលងាយប្រពន្ធ ម្ដងហើយម្ដងទៀត

ជនទី៣ អ្នកសា–ហា–វណាស់ អ្នកបំពានខ្ញុំគ្រប់យ៉ាង អ្នក add មកខ្ញុំមានចេតនាចង់ឲ្យខ្ញុំឃើញ សកម្មភាព គ្រប់រូបភាពអ្នកផុស sweet ជាមួយប្ដីខ្ញុំ អ្នកយករបស់ដែលមានម្ចាស់ទៅបង្ហាញលើបណ្ដាញសង្គម។ខ្ញុំគិតថាចិត្តស្រីដូចគ្នា មិនស្ដីថាឲ្យអ្នកទេ ឆាតហៅអ្នកសុទ្ធ តែអ្នកបង អង្វរ គ្រប់សព្វ ឲ្យលុបរូបប្ដីចោល តែនាងបំពានណាស់ មិនលុបទេ រឹតតែផុសរូបប្ដីខ្ញុំឌឺដងផ្លែផ្កាឲ្យខ្ញុំរហូតទៀត fb ផង TikTok ផង តើបេះដូងនាងសាងពីអី ពាក់ឆៀងសរ ឆុតសរ ខំធ្វើបុណ្យតែសាងបាប ថាប្រុសទៅសន្ដានព្រាន ចុះនាងជាស្រីនេះដឹងឮហើយ ហេតុអីនៅតែបន្ត។បើនាងមិនដឹងនាងមិនខុសទេ តែនាងដឹងច្បាស់ណាស់ថា គេប្ដីខ្ញុំកាពេញច្បាប់ តែនាងអត់អាសូរចិត្តខ្ញុំទេ ដែលខ្ញុំមានកូនរហូតដល់2 … បានប្ដីខ្ញុំទៅមិនមែនសមត្ថភាពនាងទេ

តែខ្ញុំធ្វើបុណ្យដាក់ប្ដីឲ្យនាងចុះ ព្រោះថាឆ្អែតគ្រប់យ៉ាង មិនចង់បន្ត ប្រឡូកប្រឡាក់វាគួរឲ្យខ្ពើម ទៅចុះស្រីកាកី នឹង ប្រុសចោលម្សៀត សមគ្នាហើយ។សួថាបើគង់លែងហើយចាំបាច់ផុស ខ្ញុំផុសព្រោះចង់ពន្លាត់មុខមាត់អ្នកទាំង២ស–ហា–យស្ម–ន់គ្នា អ្នកជាអ្នកផ្ដើមមុនឲ្យស្រីផុសតាមតែអំពើ ដោយមិនគិតប៉ះពាល់នៅមុខមាត់ កិត្តិយសគ្រួសារ ពិសេសខ្ញុំនិងកូន លាហើយពាក្យថាប្តីប្រពន្ធរយៈពេល១០ឆ្នាំមកនេះ។ខ្ញុំមិនដែលស្គាល់ពាក្យថាបារម្ភ ខ្ញុំមិនដែលឃើញទង្វើយកចិត្តទុកដាក់ ខ្ញុំមិនដែលឮពាក្យថាស្រលាញ់ អ្នកគ្រាន់តែយកខ្ញុំមក

ដើម្បីបង្កើតគ្រួសារមួយ ដែលដូចគេ ហើយអ្នកបង្កើតវាឡើងមក ឲ្យគេឃើញថា អ្នកល្អប៉ុណ្ណា ឲ្យអ្នកដទៃគិតមកលើអ្នកថា អ្នកពិតជាអស្ចារ្យ ប៉ុន្តែធាតុពិត ខ្ញុំនិងកូន មានតែពាក្យថាគ្រួសារគ្មានពាក្យថាបារម្ភ មើលថែ ខ្វល់ខ្វាយ ស្រលាញ់ នឹងយកចិត្តទុកដាក់នោះឡើយមានយកត្រូវតែខ្លួនឯង ខ្វល់តែខ្លួនឯង និងគិតថាខ្លួនឯងមិនដែលខុស (ខ្ញុំនិងកូនខុសរហូត) ខ្ញុំគិតថារយៈពេល១០ឆ្នាំមកនេះ គឺទ្រាំដើម្បីកូន ប៉ុន្តែការអស់ទ្រាំរបស់ខ្ញុំ វាក៏បានមកដល់ហើយ ខ្ញុំក៏គិតថាកូនរបស់ខ្ញុំ មិនចាំបាច់មានឪពុកដូចជាអ្នកទេ ខ្ញុំឲ្យអ្នកចេញរកស៊ី ដើម្បីលុយ តែ អ្នក បែរជាទៅលួចមានស–ហា–យស្ម–ន់ទៅវិញ ខ្ញុំឈឺណាស់ រយៈពេល ១០ ឆ្នាំ មកនេះ ខ្ញុំខំធ្វើជាម្តាយល្អ ប្រពន្ឋល្អ តែ ចុងក្រោយ ខ្ញុំទទួលបានមកវិញ នៅភាពឈឺចាប់»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *