អ្នកនាងកែវ ចាន់និមល សល់ ៣ សប្ដាហ៍ទៀតឡើងជ្រុញហើយតែនៅដើរលេងតាមខេត្តធ្វើព្រងើយ

ភ្នំពេញ ៖ សូមរំលឹកបន្តិចផងដែរថា កន្លងមកមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើនបានឃើញជារឿយៗរួចមកហើយនូវសុភមង្គលក្នុងរង្វង់គ្រួសាររបស់ពិធីការិនីដ៏ឆ្នើម កែវ ចាន់និមល ជាពិសេសចាប់តាំងពីនាងមានទម្ងន់កូនទី ២ មក តារាស្រីរូបនេះកាន់តែត្រូវបានស្វាមី និង ក្រុមគ្រួសារផ្គាប់ចិត្ត មើលថែទ្វេដង។ក្នុងនោះដែរ និយាយដល់កូនក្នុងផ្ទៃ នៅខ្វះប្រមាណជា ៣ សប្ដាហ៍ទៀតប៉ុណ្ណោះ កែវ ចាន់និមល

នឹងសម្រាលកូនក្នុងផ្ទៃដែលជាទាយាទទី ២ ចូលមកក្នុងគ្រួសារហើយ។ ដ្បិតថាថ្ងៃសម្រាលកាន់តែកៀក ប៉ុន្ដែមកដល់ពេលនេះ កែវ ចាន់និមល នៅតែដើរលេងតាមខេត្តរំសាយអារម្មណ៍ជាមួយទេសភាពដ៏ស្រស់ត្រកាលដូចមនុស្សខ្លួនមួយអ៊ីចឹង។យ៉ាងណាមិញ ថ្មីៗនេះ អ្នកម៉ាក់ដ៏ស៊ីវិល័យ កែវ ចាន់និមល

បានបង្អួតសម្រស់នៅរមណីដ្ឋានមួយកន្លែង ដែលក្នុងនោះអ្នកនាងក៏បានលើកឡើងថា ៖ «ពេលមានទម្ងន់គេថាសប្បាយឱ្យច្រើន ដើរច្រើនស្រួលកើត ចំអ្នកជំនាញា 3 សប្តាហ៍ទៀតជួបគ្នា Baby Boy គ្រួសារជាជីវិត»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *