កក្រើកស្រុកខ្មែរ! Queen CL មកលើកនេះរៀបឆាកតន្ត្រី Vattanac All In Festival ឈុតធំស្តង់ដាបរទេសហ្វេនៗបើកមាត់ចំហរធំៗ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនធំបានជ្រាបដឹងហើយថា កាលពីម្សិលម៉ិញនេះ នាយប់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ កំពូលតារាចម្រៀង K-Pop គឺ CL បានមកដល់ប្រទេសកម្ពុជាយើង ម្តងទៀតបាត់ ព្រមទំាងទទួលស្វាមគន៍ យ៉ាងកក់ក្តៅ និងច្រើនណាស់ ពីសំណាងក់ ហ្វេនៗ នៅប្រទេសកម្ពុជា ដែលឈរចាំទទួល នៅព្រលានយន្តហោះភ្នំពេញ អមដោយក្តីរំភើប និងរីករាយ យ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ថា តារាល្បីរូបនេះ

មកកម្ពុជាយើងម្តងទៀត។ក្នុងនោះដែរ Queen CL និងកំពូលតារាល្បីៗ ប្រចាំប្រទេសកម្ពុជា នឹងបង្ហាញខ្លួនដ៏អស្ចារ្យរៀងៗខ្លួនហើយ និងបង្កើតប្រវត្តិសាស្រ្តថ្មីជាមួយអ្នកទាំងអស់គ្នា ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំ និងកក្រើកបំផុតប្រចាំឆ្នាំ VATTANAC វ ALL IN FESTIVAL នាល្ងាចនេះ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ទីតាំងបរិវេណ OCIC ជ្រោយចង្វារ ជិតរង្វង់មូលនាងមច្ឆា។កាន់តែញាក់សាច់ថែមទៀតនោះ បើក្រឡេកទៅមើលឆាកតន្ត្រីនាល្ងាចនេះ ពិតជាមិនធម្មតាឡើយ ដោយមិនត្រឹមតែមានធំប៉ុណ្ណោះទេ ថែមទំាងមានការរៀបចំភ្លើងទាក់ភ្នែកកប់ទៀតផង

មិនឲ្យចាញ់ឆាក តន្ត្រី នៅក្រៅប្រទេសឡើយ។ហ្វេសប៊ុកផេកឈ្មោះ “2NE1 កម្ពុជា” បានបង្ហោះរូបនេះ រួចប្រាប់យ៉ាងខ្លីថា “[ក្តៅៗ] រូបភាពឆាកតន្រ្តី Vattanac វ All In Festival យប់នេះ ឆាកស្តង់ដារ មិនចាញ់បរទេស ប្រទេសគេ រងចាំមេីលបានទេនៅពេលដែល CL ទ្បើងទ្បក ក្រវីអោយណាណីណា៎ មិនងាយបាន Queen CL មកម្តងទៀតទេ ចាំមើលអង្រួនអារម្មណ៍ ហ្វេនដល់កម្រិតណា”។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *