រំភើបជំនួស! អ្នកនាងដេត ម៉ាលីណា ហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន អោយតែបានជួបកូនទាំង២នាក់វិញ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា អ្នកនាង ដេត ម៉ាលីណា កាលពីកន្លងទៅថ្មីៗនេះ បានសម្រេចចិត្តលែងលះគ្នា ជាផ្លូវការហើយ ដោយសារតែការរស់នៅ មិនចុះសម្រុងនិងគ្នា ជាមួយលោក ឌួង ឆាយ ក៏សម្រេចចិត្តដើរដល់ផ្លូវបញ្ចប់មួយនេះ។ តួយ៉ាង អ្នកទាំង ២ មានកូនៗ ដល់ទៅ៣នាក់ ឯណោះ គឺប្រុស ២នាក់ និង ស្រី១នាក់ ដោយកូនប្រុសច្បង មានឈ្មោះ ឌួង គីមវិសាល ហៅ ឌុប (Dub) កូនប្រុសកណ្តាល ឈ្មោះ ឌួង ម៉ាណាវីត ហៅ Dubby និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ ហៅអូនភឺល។ដោយឡែក កន្លងទៅ អ្នកនាង ដេត ម៉ាលីណា

បានបង្ហោះសារសោកសៅ និងក្រៀមក្រំយ៉ាងខ្លាំង ក្រោយបែកពីកូនប្រុសច្បង និងកូនស្រីពៅ អស់មួយរយៈធំ ដោយសារ កូនទំាងពីរ នៅផ្ទះ លោក ឌួង ឆាយ ដែលជាអតីតស្វាមី របស់ខ្លួន។យ៉ាងណាមិញ ម្សិលម៉ិញនេះ នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ អ្នកនាង ដេត ម៉ាលីណា រំភើបស្ទើរហោះ ក្រោយបានជួបមុខកូនទំាងពីរវិញហើយ។ អរពេក ដល់ថ្នាក់ ពោលពាក្យទាំងនេះចេញមកថា ៖ «ទឹកចិត្តម្ដាយ ធំធេងណាស់ ចំពោះការស្រឡាញ់កូន

ហើយនិងលះបង់គ្រប់យ៉ាងដើម្បីកូនៗ ថ្ងៃនេះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលបានជួបជុំកូនភឺល និង កូនឌូប ត្រឡប់មកផ្ទះវិញ តែពេលនេះ ខ្ញុំបានជួបជុំកូនវិញហើយ អរគុណពូមីង បងប្អូន ចំពោះការជូនពរ និងអបអរសាទរ ជំនួសនាងខ្ញុំ ដែលបានជួបជុំកូនៗវិញ
ម្ដាយហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន គឺចាប់តាំងពីពេលពពោះកូនមកម្ល៉េះ»។សូមទស្សនាវីដេអូខាងក្រោមនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *