ឧកញ៉ាសំអាង វឌ្ឍនៈ ចាំទទួល CL ទាំងយប់នៅព្រលានយន្តហោះធ្វើអោយមហាជនសរសើរទឹកចិត្តប្រពៃនេះ (មានវីដេអូ)

ភ្នំពេញ ៖ ពេលវេលានៃការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រតារាចម្រៀង K-Pop នៅកម្ពុជា នូវការមកដល់របស់កំពូលតារាចម្រៀងប្រទេសកូរ៉េ CL បានមកដល់ហើយ ដោយកាលពីយប់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ អតីតប្រធានក្រុម 2NE1 រូបនេះ បានមកដល់ប្រទេសកម្ពុជាហើយ។ក្នុងដំណើរមកដល់កម្ពុជាប្រមាណជាម៉ោង ៨ យប់

CL ក៏ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រកម្ពុជាកកកុញពេញព្រលានយន្តហោះតែម្តង។ ក្នុងនោះ គេក៏បានឃើញវត្តមានរបស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលជាម្ចាស់ក្រុមហ៊ុនឧបត្ថម្ភ និង អញ្ជើញ CL មកសម្តែង ក៏បានមកស្វាគមន៍តារាចម្រៀងរូបនេះផ្ទាល់ផងដែរ។គួរឱ្យដឹងថា កំពូលតារាចម្រៀង K-Pop CL នឹងសម្តែងក្នុងកម្មវិធី Vattanac វ All In Festival នារាត្រីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ នៅឯបរិវេណ OCIC ជ្រោយចង្វារ៕សូមទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *