ទស្សនាទិដ្ឋភាពឡើងគេហដ្ឋានថ្មីរបស់ នាយ ក្រូច លេចមុខសុទ្ធតែតារាល្បីៗជួរមុខចូលរួមពិធីជប់លៀងម្នាក់ៗតុបតែងខ្លួនយ៉ាងស្រស់ស្អាតសង្ហារណាស់ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនពិតជាស្គាល់ នាយ ក្រូច ជាក់ជាមិនខាន ដែលមានឈ្មោះពិត សេន សុប៊ុន មានស្រុកកំណើត នៅ​ភូមិ​ត្រាចកុះ ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ ដែលជាតារាកំប្លែង ដ៏ល្បីឈ្មោះម្នាក់ នៅក្រុមជាមួយនាយ ពាក់មី ផងដែរ ហើយរាល់ការសម្តែងរបស់ នាយក្រូច ឲ្យតែបានមើលម្តងៗ ធានាថាសើចចុកពោះ។ក្នុងនោះដែរ នាយក្រូច ធ្លាប់ទំលាយប្រវត្តិដ៏កំសត់ខ្លះៗរបស់ខ្លួន ក្នុងកម្មវិធីដ៏ល្បីមួយ 3FUN កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ស្តាប់ហើយពិតជាអាណិតខ្លោចចិត្ត

ដោយធ្លាប់ ដើររើសអេតចាយ ធ្វើការងារក្នុងរោងចក្រ គ្មានលុយហូបបាយ ថែមទំាងគ្មានកន្លែងស្នាក់ទៀតផង។ កាន់តែខ្លោចចិត្តបំផុតនោះ មានពេលមួយ នាយ ក្រូច ត្រូវបានគេវាយ ឡើងទ្រោ​ម ទៀតផង ខណៈពេលចេញពីធ្វើការរោងចក្រនៅពេលយប់ជ្រៅ។យ៉ាងណាមិញ កាលពី ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ នាយក្រូច បានបង្ហាញផ្ទះដ៏ធំរបស់ខ្លួន ធ្វើជិតរួចហើយ មើលទៅពិតជាស្អាត និងធំណាស់ រួចប្រាប់យ៉ាងខ្លីថា

“ជិតរួចរាល់ហើយ បងប្អូន កំពុងសាកភ្លើងមើល នៅឈូសឆាយ និងធ្វើសួនទៀត”។ដូចបានសន្យា ទីបំផុត នាយក្រូច និងភរិយា ធ្វើពិធីឡើងគេហដ្ឋាន នៅថ្ងៃនេះបាត់ ពិតជាអធិកអធមណាស់ ពិសេស នាយ និងភរិយា បានធ្វើការតុបតែងខ្លួន ក្នុងឈុតប្រពៃណីខ្មែរទៀត ដូចកូនកំលោះកូនក្រមុំអ៊ីចឹង។ កម្មវិធីនេះរៀបចំធ្វើឡើង នៅ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាប់ផ្ទះរបស់ ឪពុកម្តាយ តារាចម្រៀង ចឺម ថែមទៀតផង។នាយ ក្រូច បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ដល់ថ្ងៃជួបជុំគ្នាហើយ បងប្អូន ថ្ងៃទី24/11/2022 ថ្ងៃឡើង គេហដ្ឋានថ្មីរបស់ខ្ញុំ

អរគុណបងប្អូន សុំលាភសុំជ័យ ហេងមហាហេង”។នាពេលល្ងាច នាយ ក្រូច បានរៀបចំពិធីជប់លៀងមួយទៀត ក្នុងថ្ងៃឡើងគេហដ្ឋានថ្មី របស់ខ្លួនផងដែរ មើលទៅពិតជាសប្បាយខ្លាំងណាស់ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសឡើងពេញតុ ពិសេសមានតារាល្បីៗ ជាច្រើនរូបណាស់ ក៏មានវត្តមានផងដែរ ដូចជា ៖ នាយធ្នុង, នាយ កណ្តុរ, នាយ គ្រឿន, តារាចម្រៀង ចាន់ មករា, តារាកំប្លែងដ៏ល្បី អ្នកនាង ខ្ញុង, នាយ តាក់ស៊ី, តារាចម្រៀងដ៏ល្បី ចឺម, នាយ ផ្លាប់, តារាកំប្លែងអ្នកនាង អ៊ិត។ដើម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *