ចូលរួមត្រេកអរផង! ទីបំផុតប្អូនស្រីបង្កើតអាជី ចូលរោងការថ្ងៃនេះហើយមើលទៅពិតស្រស់ស្អាតសមគ្នាណាស់

18

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនប្រហែលជាចាំបានហើយថា កាលពីព្រឹក ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ គេឃើញ អាម៊ី ប្អូនស្រីបង្កើត របស់ អាជី សម្រេចចូលរោងភ្ជាប់ពាក្យហើយ ជាមួយបុរសស្រស់សង្ហាម្នាក់ឈ្មោះ សម្បត្តិ មធូរ៉ា ដោយ ទទួលបានថ្លៃបណ្ណាការ រហូតដល់ទៅ 99999$ ឯណោះ គឺស្មើ និង 400 000 000រៀល (បួនរយលានរៀល) និងចិញ្ចៀនពេជ្រ ២០មុឺន ដុល្លារ !ដោយឡែក នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ អាម៉ី ប្រកាសថ្ងៃចូលរោងការហើយ ដោយប្រាប់យ៉ាងខ្លីថា “សកម្មភាពថ្ងៃថត Pre-Wedding រវល់សាហាវណាស់ ឃើញរូបគេស្អាតៗក៏ចង់ទៅថតដែរ!

មានណាលោកអើយ!!ចង់យំ ថតដល់ម៉ោង11យប់អីចឹងហ៎ា​ អ្នកដឹងបានដឹង”។ អាម៉ី បន្ថែមថា “ខែក្រោយនាងខ្ញុំ និងគូដណ្ដឹង ចូលរោងការហើយ បងៗមានពាក្យអីជូនពរទេ”។តួយ៉ាង នាថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ អាម៉ី រំភើបស្ទើរហោះ ក្រោយទទួលបានដំណឹងថា ខ្លួនកំពុងមានផ្ទៃពោះហើយ អរពេក ដល់ថ្នាក់​ និយាយថា “ពេលវេលាដែលមានអត្ថន័យគ្មានអ្វីមកប្រៀបផ្ទឹមបានសម្រាប់មនុស្សស្រីយើង គឺត្រូវបានបំពេញតួនាទីជាប្រពន្ធ ពេញលេញ ជូនឧត្តមស្វាមីរបស់យើង កំណើតជាមនុស្សស្រី គឺត្រូវលះបង់ច្រើនណាស់ លះបង់សម្រស់ លះបង់កម្លាំងកាយចិត្ត លះបង់រូបរាងដែលយើងខំថែរក្សា

តែខ្ញុំជឿថាមនុស្សស្រីគ្នាយើងទាំងអស់ គឺមិនខ្លាចនូវការលះបង់រឿងទាំងអស់នេះដើម្បីប្រែក្លាយឈ្មោះទៅជា “អ្នកម្ដាយ“ និងក្លាយជាប្រពន្ធដ៏ល្អ សម្រាប់ស្វាមី របស់យើងនោះទេ។ខ្ញុំពិតជាសប្បាយចិត្ត គ្មានពាក្យនិយាយទេពេលបានទទួលដំណឹងថាខ្លួនជិតក្លាយជា ម្ដាយ របស់គេហើយ ពេលនេះខ្ញុំបានទទួលភារកិច្ចធំមួយទៀតហើយ ដើម្បីគ្រួសារមួយនេះ ហើយក៏អរគុណប្ដីសម្លាញ់ សម្រាប់ពាក្យមួយឃ្លារបស់បងដែលបាននិយាយថា“ អរគុណអូនសម្រាប់ការលះបង់ដ៏ធំរបស់អូន សម្រាប់បង“ គាត់និយាយទាំងទឹកភ្នែក ខ្ញុំរំភើបខ្លាំងណាស់

ព្រោះគ្មានអ្វីសប្បាយចិត្តជាងក្ដីស្រលាញ់របស់ប្ដី និងការឲ្យតម្លៃសម្រាប់ការលះបង់របស់យើងជូនគាត់នោះទេ”។ដូចបានសន្យា ទីបំផុត អាម៉ី និងគូដណ្តឹង សម្រេចចូលរោងការនៅព្រឹកនេះហើយ នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ពិតជាស្អាត និងសមគ្នាណាស់ ព្រមទំាងមានការចូលរួម ពីសំណាក់ ភ្ញៀវកិត្តិយស និងតារាល្បីៗចូលរួមច្រើនទៀត មានដូចជា លោក អ៊ឹម ជីវ៉ា, នាយ ពាក់មី, អ្នកនាង កាតុ និងតារាស្រស់ស្អាតផ្សេងទៀត។ លោក អ៊ឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា ៖ «ព្រឹកនេះមកចូលរួមពិធីមង្គលការ ប្អូនស្រី តេង ដាណា សូមជូនពរប្អូនស្រីសុខសប្បាយ រកសុីមានបានសុខសុភមង្គលជារៀងរហូត»។សូមទស្សនាវីដេអូខាងក្រោមនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​