នាយ ក្រូច ធ្វើពិធីឡើងគេហដ្ឋានថ្មីក្រាបសំពះផ្ទឹមជាមួយភរិយាដូចរៀបការយ៉ាងអធិកអធមណាស់

14

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ នាយ ក្រូច ជាក់ជាមិនខាន ដែលមានឈ្មោះពិត សេន សុប៊ុន មានស្រុកកំណើត នៅ​ភូមិ​ត្រាចកុះ ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ ដែលជាតារាកំប្លែង ដ៏ល្បីឈ្មោះម្នាក់ នៅក្រុមជាមួយនាយ ពាក់មី ផងដែរ ហើយរាល់ការសម្តែងរបស់ នាយក្រូច ឲ្យតែបានមើលម្តងៗ ធានាថាសើចចុកពោះ។នាយក្រូច ធ្លាប់ទំលាយប្រវត្តិដ៏កំសត់ខ្លះៗរបស់ខ្លួន ក្នុងកម្មវិធីដ៏ល្បីមួយ 3FUN កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ស្តាប់ហើយពិតជាអាណិតខ្លោចចិត្ត ដោយធ្លាប់ ដើររើសអេតចាយ

ធ្វើការងារក្នុងរោងចក្រ គ្មានលុយហូបបាយ ថែមទំាងគ្មានកន្លែងស្នាក់ទៀតផង។ កាន់តែខ្លោចចិត្តបំផុតនោះ មានពេលមួយ នាយ ក្រូច ត្រូវបានគេវាយ ឡើងទ្រោ​ម ទៀតផង ខណៈពេលចេញពីធ្វើការរោងចក្រនៅពេលយប់ជ្រៅ។ចំណែកកាលពី ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ នាយក្រូច បានបង្ហាញផ្ទះដ៏ធំរបស់ខ្លួន ធ្វើជិតរួចហើយ មើលទៅពិតជាស្អាត និងធំណាស់ រួចប្រាប់យ៉ាងខ្លីថា ៖

«ជិតរួចរាល់ហើយ បងប្អូន កំពុងសាកភ្លើងមើល នៅឈូសឆាយ និងធ្វើសួនទៀត”។ដូចបានសន្យា ទីបំផុត នាយក្រូច និងភរិយា ធ្វើពិធីឡើងគេហដ្ឋាន នៅថ្ងៃនេះបាត់ ពិតជាអធិកអធមណាស់ ពិសេស នាយ និងភរិយា បានធ្វើការតុបតែងខ្លួន ក្នុងឈុតប្រពៃណីខ្មែរទៀត ដូចកូនកំលោះកូនក្រមុំអ៊ីចឹង។ កម្មវិធីនេះរៀបចំធ្វើឡើង នៅ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាប់ផ្ទះរបស់ ឪពុកម្តាយ តារាចម្រៀង ចឺម ថែមទៀតផង។នាយ ក្រូច បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖

«ដល់ថ្ងៃជួបជុំគ្នាហើយ បងប្អូន ថ្ងៃទី24/11/2022 ថ្ងៃឡើង គេហដ្ឋានថ្មីរបស់ខ្ញុំ អរគុណបងប្អូន សុំលាភសុំជ័យ ហេងមហាហេង”។ក្រោយពីបានឃើញ នាយតាក់ស៊ី បានបង្ហោះរូបភាពប៉ុន្មានសន្លឹកក្នុងថ្ងៃឡើងគេហដ្ឋានថ្មីនោះ គេបានចាប់អារម្មណ៍ត្រង់ នាយក្រូច និងភរិយា បានស្លៀកពាក់ជាព្រះថោងតោងស្បែនាងនាគ ក្រាបសំពះផ្ទឹមចងដៃយ៉ាងត្រសង មើលដូចប្តីប្រពន្ធក្រាបសំពះផ្ទឹមរៀបការអ៊ីចឹង ។ងាកទៅមើលមហាជន ជាពិសេសអ្នកគាំទ្រ ក៏បានសម្តែងនូវអារម្មណ៍រំភើបជំនួស រហូតមានអ្នកខ្លះចូលទៅ ខំមិន លើកឡើងយ៉ាងដូច្នេះថា៖ “បាទៗសូមសុខសប្បាយហេងៗល្ងាចជួបគ្នា idol, ហេងៗទាំងអស់គ្នាណាបង” ៕


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​