តារាកំប្លែងនាយក្រឹម ធ្វើខួបកំណើតគំរប់ខួប៥ឆ្នាំអោយកូនស្រីទាំង ២ យ៉ាងធំមើលទៅសាកសមជាអភិជនមែន (មានវីដេអូ)

19

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ នាយក្រឹម គឺជា តារាកំប្លែង ជើងចាស់មួយរូប ដែលធ្វើឲ្យ គ្រប់គ្នាសើចស​ប្បាយ រាល់ពេល សម្តែងម្តងៗផងដែរ ជាពិសេស ជាមួយដៃគូ ដ៏ស័ក្ដិសមបំផុត គឺនាយ កុយ នាយ។ក្នុងនោះដែរ នាយ ក្រឹម និង តារាកំប្លែង អ្នកនាង ស្រីលាភ មានកូនភ្លោះស្រី ដ៏គួរឲ្យស្រឡាញ់២រូប ឈ្មោះ លីណា និង លីសា ហើយកន្លងទៅ ស្រីលាភ ដែលត្រូវជាភរិយា នាយក្រឹម តែងតែបង្ហោះរូបភាព និងវីដេអូ បង្ហាញពីសកម្មភាព កូនភ្លោះស្រី

របស់ខ្លួនញឹកញាប់ខ្លាំងណាស់ រហូតដល់ថ្នាក់ ធ្វើឲ្យម្នាក់ៗ ឃើញហើយ នាំគ្នាគ្រឺតមែនទែន ចំពោះមុខមាត់ ដ៏គួរឲ្យស្រឡាញ់ ។ដោយឡែក បច្ចុប្បន្ន ពួកគាត់ទំាងពីរ កំពុងសាងក្តីសុខ ជាមួយកូនៗ ក្នុងគ្រួសារ ដ៏តូចមួយ របស់ខ្លួន មើលទៅពោរពេញដោយក្តីសុខ និងសុភមង្គលខ្លាំងណាស់។ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នាយ ក្រឹម និងស្រីលាភ លួចធ្វើកម្មវិធីខួបកំណើត surprise កូនភ្លោះរបស់ខ្លួន

មើលទៅធ្វើតិចតួច សាមញ្ញមែន តែសប្បាយពេញផ្ទះ និងកក់ក្តៅណាស់។ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ នាយ ក្រឹម បានជូនពរកូនភ្លោះស្រីទំាងពីរ ឡើងម៉ាឆ្ងាញ់មាត់ថា ៖ «Happy birthday កូនភ្លោះ របស់ពុក គំរប់ខួប៥ឆ្នាំ ពុកជូនពរអោយកូន មានសុខភាពល្អ ឆ្លាតវៃ រៀនពូកែ ធំឡើង ធ្វើការធំ និងមានសំណាងល្អ ពេញមួយជីវិត»។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ