អុញនោះ!​ ចែ កា ជិះឡានទៅផ្ទះអ្នកនាងសឿ សុធារ៉ា ទាំងយប់ ដើម្បីសុំទោសកុំអោយមហាជនរិះគន់ខ្លាំងពេក (មានវីដេអូ)

23

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយអ្នកនាង អឿន ម៉ូលីកា ហៅចែកា នោះ ដែលជា អតីតារាចម្រៀង និងជាអគ្គនាយិការ ក្រុមហ៊ុន អិនខេ ម៉ូលីកា ប៊ីយូធីត្រឌីង ខូអិលធីឌី ។ដោយឡែក អតីតតារាចម្រៀងស្រី ប្រចាំប្រផលិតកម្ម Rock អឿន ម៉ូលីកា រូបនេះ ក្រោយរៀបការ បានសម្រាលកូនស្រី ដោយជោគជ័យ ទំាងម្តាយ និងកូន មានសុខភាពល្អណាស់។ កូនស្រី របស់ ចែកា មានមុខមាត់ កាត់ទៅរកប៉ាៗរបស់គេ មើលទៅគួរឲ្យស្រឡាញ់ និងក្នាញ់ខ្លាំងណាស់

ឈ្មោះ នុណ ច័នម៉ូនីតា។ចំណែកប៉ុន្មានថ្ងៃនេះ ខណៈកំពុងតែធ្វើការ live សុខៗ ក៏គេចូល comment និយាយពីរឿង ទាក់ទង តារាសម្តែង សឿ សុធារ៉ា ហើយភ្លាមៗ នោះ ចែកា ក៏និយាយពាក្យលើសលួស ដោយមិនសមរម្យមួយចំនួន ធ្វើឲ្យប៉ះពាល់ខ្លាំងមែនទែន ដល់ សឿ សុធារ៉ា។ដេកអត់លក់ ម៉ូលីកា និងស្វាមី ក៏បានជិះឡានទៅ ជួប សឿ សុធារ៉ា ទំាងយប់ នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយពោលទំាងទឹកភ្នែកថា “នាងខ្ញុំ ម៉ូលីកា បានមកជួបបងស្រី សឿ សុធារ៉ា ដើម្បីសុំទោស ពីសំណាក់បងស្រី ដោយផ្ទាល់ ដោយម្សិលម៉ិញ នាងខ្ញុំមានកំហុស ដោយអចេតនា

មិនបានប្រយ័ត្ន បានធ្វើឲ្យប៉ះពាល់ ដល់កិត្តយសបងស្រី ដូចនេះ នាងខ្ញុំបាន មកដល់ជួបបងស្រីផ្ទាល់ ដើម្បីសូមការអភ័យទោស ។សូមអរគុណដល់ ទឹកចិត្តបងស្រី ដែលមិនប្រកាន់ និងអភ័យទោស ដល់ប្អូនស្រី ថែមទាំង ណែនាំ ទូន្មានប្អូនស្រីថែមទៀតផង ។ នាងខ្ញុំ ម៉ូលីកា ក៏សូមអភ័យទោស ពីសំណាក់បងៗ សិល្បៈករ សិល្បៈការិនី និង បងប្អូន ក្នុងបណ្តាញសង្គមទាំងអស់គ្នា ដោយក្តីគោរព និង អរគុណពីនាងខ្ញុំផង។ឈប់ជេរខ្ងុំទៀតទៅ

បងប្អូន ខ្ញុំសុំទោសបងប្អូនទាំងអស់ ទូទាំងប្រទេស ដែលខ្ញុំបានសាងកំហុសដ៏ធំ1នេះ ខ្ញុំពិតជាគ្មានចេតនាពិតមែន បើខ្ញុំស្លាប់បាត់ បងប្អូនលើកលែងអោយ ខ្ញុំនឹងព្រមតាមទាំងអស់”។ក្នុងនោះ សឿ សុធារ៉ា បានបញ្ជាក់បន្ថែមថា “បងប្អូនអើយ នាងខ្ញុំមិនដឹងថាពួកគាត់ មកដល់វត្តភ្លាមៗ អ៊ីចឹងទេ គាត់មកដល់ភ្លាមថតភ្លាម
គាត់ជូនលុយខ្ញុំ ២៥០០០០ម៉ឺនរៀលខ្មែរ និងទឹកត្រចៀកកាំ ១ឡូ ឱព្រះជាម្ចាស់អើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​