ក្រោយលាក់ទុកអស់រយៈពេល ៥ ឆ្នាំទីបំផុត បវរកញ្ញា លីវ ជីលី បង្ហាញមុខម្ចាស់ហ្គារ៉ាស់ឡានល្បីឈ្មោះម្នាក់អមជាមួយសាររំភើបចិត្តថា

18

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា Miss Grand Cambodia ២០២០ កញ្ញា លីវ ជីលី មិនត្រឹមតែទទួលបានការចាប់អារម្មណ៍គាំទ្រខ្លាំងក្នុងវិស័យបវរកញ្ញានោះទេ រីឯជីវិតឯកជនរបស់នាង ក៏ត្រូវបានមហាជនចូលចិត្តតាមដានខ្លាំងផងដែរ ជាពិសេសគឺរឿងរ៉ាវស្នេហារបស់នាង។ ពិតណាស់ បវរកញ្ញារូបនេះ បានបង្ហើបក្នុង Comment ជាមួយអ្នកគាំទ្រនាង ឱ្យដឹងថានាងមានម្ចាស់បេះដូងរួចហើយ

ដែលបានទាក់ទងស្វែងយល់ចិត្តគ្នាប្រមាណ ៥ ឆ្នាំមកហើយ។យ៉ាងណាមិញ ថ្មីៗនេះ បវរកញ្ញា លីវ ជីលី ពិតជាធ្វើឱ្យអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ភ្ញាក់ផ្អើល និង រំភើបចិត្តជំនួស ខណៈបានឃើញបវរកញ្ញារូបនេះ បង្ហោះរូបភាពប៉ុន្មានសន្លឹកក្នុងកម្មពិធីសម្ភោធការ៉ាស់រថយន្តថ្មីមួយ ដែលក្នុងនោះមានរូបភាពរបស់នាងថតជាគូជាមួយនឹងបុរសម្នាក់ដែលជាម្ចាស់ការ៉ាស់រថយន្តនោះ ថែមទាំងនាងបានបញ្ជាក់លើ Caption ឱ្យដឹងថាជាម្ចាស់បេះដូងថែមទៀត

ដោយធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនគិតច្បាស់ក្នុងចិត្តថាជាគូស្នេហ៍របស់បវរកញ្ញារូបនេះ។ក្នុងនោះ លីវ ជីលី បានសរសេរសារភ្ជាប់ជាមួយនឹងរូបភាពទាំងនោះថា ៖ «ថ្ងៃនេះឡើងការាស់ថ្មីរបស់បេះដូង ចឹងអត់ចូលរួមអត់កើតទេ ចង់បានឡានថ្មីស្អាតៗទម្លាក់ពីអាមេរិចទាក់ទងមកណា ជាពិសេសបង់រំលស់ មានលុយកក់ត្រឹម 1500$ តែប៉ុណ្ណឹងបានឡានជិះភ្លាមៗ»។ក្រោយឃើញបែបនេះ ទាំងអ្នកគាំទ្រ ក៏ដូចជាមិត្តក្នុងវិស័យបវរកញ្ញាជាច្រើន បានបង្ហាញការអបអរសាទរ និង ជូនពរចំពោះចំណងស្នេហ៍របស់បវរកញ្ញារូបនេះផងដែរ៕