វៃក្បាលអង្គែលខ្នង! ក្រោយថា សឿ សុធារ៉ា ជាមនុស្សឆ្កួត ខណៈនេះមេតុងទីនអនឡាញចែ កា ចេញមុខបកស្រាយយ៉ាងស្រួលថា (មានវីដេអូ)

16

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនពិតជាបានជ្រាបរួចមកហើយពីតារាសម្ដែងស្រីដ៏ល្បីឈ្មោះអ្នកនាង សឿ សុធារ៉ា​ ដែលកាលពីពេលថ្មីៗនេះ អ្នកនាងបានជួបទុក្ខធំទុក្ខជាន់ទុក្ខបែកបាក់ស្វាមីមួយរយៈពេលនេះត្រូវបានបាត់បង់អ្នកម្តាយទៀតដោយអ្នកម្តាយបានទទួលមរណភាពហើយតែអ្នកនាង សឿ​ សុធារ៉ា គ្មានប្រាក់សូម្បីតែធ្វើបុណ្យជូនអ្នកម្តាយឡើយបានត្រឹមរៀបរាប់ក្នុងវត្តយ៉ាងក្រៀមក្រំ ។ដោយឡែក ក្រោយអ្នកម្តាយទទួលមរណភាព ពេលនេះ សឿ​ សុធារ៉ា ជួបវិបត្តិផ្លូវចិត្តខ្លាំង បាត់បង់ស្មារតីម្ដងម្កាលវង្វេងវង្វាន់ និយាយមិនដឹងខុសត្រូវ​អង្គុយសើចៗសុខៗស្រាប់តែយំស្រែកភ្លាមៗដូចជាកូនក្មេងមិនដឹងអីហាក់គ្រប់គ្រងសតិមិនបានឡើយធ្វើអោយមហាជនឃើញហើយសង្វេគខ្លាំងណាស់ ។

ដោយឡែកទៀតសោតស្រាប់តែកាលពីពេលថ្មីៗនេះផ្ទុះការវែកញែកខ្លាំងលើបណ្ដាញសង្គម៕យ៉ាងណាមិញ ក្រោយក្នុងការ Live របស់តារាស្រីល្បីឈ្មោះអ្នកនាង អឿន ម៉ូលីកា មានអ្នកសួរនាំថា “ចុះ សឿ សុធារ៉ា គាត់បោកតុងទីនគេដែរ​ ម៉េចមិនរត់ចោលស្រុកផង?”ស្រាប់តែអ្នកនាង អឿន ម៉ូលីកា ឆ្លើយថា “គាត់ឆ្កួតបាត់ហីហ្នឹង ចង់និយាយអញ្ចឹងហាស ខ្ញុំនៅរកបានខ្ញុំមិនទាន់ឆ្កួតទេ ចឹងខ្ញុំនៅសង អ្នកទាំងអស់គ្នា ចង់និយាយចឹងបង មនុស្សធម្មតានៅរកលុយបាន ចុះមនុស្សឆ្កួតរកលុយបានអត់?ឥឡូវខ្ញុំសុំនិយាយប៉ុណ្ណឹង ចឹងអត់មានណាគេប្រកាន់គាត់ទេព្រោះគាត់ឆ្កួត”

ធ្វើអោយមហាជណឮហើយហួសចិត្តបានរិះគន់យ៉ាងចាស់ដៃតែម្ដង ៕ ក្រោយរងការរិះគន់ខ្លាំង ស្រាប់តែពេលនេះអ្នកនាង អឿន ម៉ូលីកា ចេញមុខសុំទោសអ្នកនាង សឿ សុធារ៉ា និងមហាជនជាសាធារណៈហើយថា “នាងខ្ញុំ មូលីកា សូមលើកដៃម្រាមដៃដប់សុំទោសបងស្រី សឿ សុធារ៉ា និង សុំទោសសាធារណះជនទាំងអស់គ្នា 🙏🙏🙏 ដោយម្សិលមិញនេះ នាងខ្ញុំមិនប្រយ័ត្នក្នុងឡាយ បានធ្លោះធ្លោយនិយាយដោយអចេតនាប៉ះពាល់កិត្តិយសបងស្រី សឿ សុធារ៉ានិងធ្វើអោយបងប្អូនក្នុងបណ្តាញសង្គមទាំងអស់មានការខឹងសប្បារលើរូបនាងខ្ញុំ ដូចនេះថ្ងៃនេះខ្ញុំសូមលើកម្រាមដៃដប់ សុំទោសបងប្អូនជាសាធារណះ

នាងខ្ញុំព្រមទទួលកំហុសទាំងអស់ ដែលបានកើតឡើងនាងខ្ញុំពិតសោកស្តាយដែលនាងខ្ញុំធ្វេសប្រហែសមិនបានប្រយ័ត្ន ។ អាស្រ័យហេតុនេះសូមបងស្រី សឿ សុធារ៉ា និង បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មេត្តាអនុគ្រោះលើកលែងទោសចំពោះនាងខ្ញុំផង 🙏🙏🙏នាងខ្ញុំសូមសន្យាថានឹងមិនអោយមានរឿងបែបនេះកើតឡើងម្តងទៀតឡើយ ។ សូមបងស្រី សឿ សុធារ៉ា និង បងប្អូនក្នយងសង្គមហ្វេកប៊ុក ទទួលយកនូវការសុំទោសរបស់នាងខ្ញុំ ដោយក្តីអនុគ្រោះផង”៕សូមទស្សនាវីដេអូខាងក្រោមនេះ