ក្តៅដូចបាយពុះ! អ្នកនាងសឿ សុធារ៉ា ចេញមុខបកស្រាយទៅកាន់សូដា នីតា រឿងបំណុលជិត ៥ ម៉ឺនដុល្លារថ្ងៃមុនថា (មានវីដេអូ)

29

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមហាជនអ្នកគាំទ្រភាគច្រើនច្បាស់ជាបានជ្រាបខ្លះៗមកហើយនូវរឿងរ៉ាវកើតឡើងផ្ទួនៗលើតារាសម្ដែង សឿ សុធារ៉ា ដោយចាប់តាំងពីម្ដាយទទួលមរណភាពមក នាងក៏ត្រូវរងសម្ពាធផ្លូវចិត្តកាន់តែខ្លាំង ជាពិសេសថ្មីៗនេះ សឿ សុធារ៉ា ក៏មានរឿងប៉ះទង្គិចជាមួយតារាសម្ដែង សូដា នីតា ពាក់ព័ន្ធនឹងរឿងបំណុលជិត ៥ ម៉ឺនដុល្លារទៀតផង។ដោយឡែក ក្រោយម្ដាយ សឿ សុធារ៉ា បានទទួលមរណភាពក៏មានអ្នកសិល្បៈមួយចំនួន

ក៏ដូចជាមហាជនជាច្រើនបានចូលរួមក្នុងពិធីបុណ្យសព និង ៧ ថ្ងៃដល់ម្ដាយរបស់នាង ជាពិសេស ក្នុងនោះតារាសម្ដែង សូ ដានីតា ក៏បានប្រកាសលើកលែងបំណុលជិត ៥ ម៉ឺនដុល្លារដល់ សឿ សុធារ៉ា ផងដែរ ព្រោះមើលឃើញស្ថានភាពដ៏លំបាករបស់នាង ហើយ សូ ដានីតា ថែមទាំងចូលបុណ្យសពម្ដាយ សឿ សុធារ៉ាចំនួន ៥០ ដុល្លារទៀតផង។តួយ៉ាង ក្រោយចប់ពិធីបុណ្យសពម្ដាយរួចរាល់ ស្រាប់តែប៉ុន្មានថ្ងៃក្រោយមក សឿ សុធារ៉ា ក៏បាននិយាយនៅក្នុងវីដេអូឡាយមួយឱ្យ សូ ដានីតា

ទៅសុំខមាទោសម្ដាយរបស់នាង។ តែរឿងរ៉ាវមិនរលូនដូចការគិតទេ ព្រោះ សូ ដា នីតា បានចេញមុខមកបង្ហោះសារក្ដៅគគុកមួយតបទៅ សឿ សុធារ៉ា វិញ ដោយឱ្យតារាស្រីរូបនេះ ចេញមុខសុំទោស បើពុំដូច្នេះទេ នាងនឹងយកបំណុលដែលជំពាក់នោះមកវិញទាំងអស់។រំលងមួយសប្ដាហ៍ ស្រាប់តែនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ តារាសម្ដែង សឿ សុធារ៉ា ក៏បានចេញវីដេអូដាក់ចំៗទៅកាន់ សូដា នីតា ដែលខ្លឹមសារទាំងអស់មាននៅក្នុងវីដេអូខាងក្រោម ៖