ហួសថ្លែង! មេតុងទីនចែ កា បោះសម្តីទៅកាន់សឿ សុធារ៉ា​ ថាឆ្កួ..តមិនអាចរកលុយសងគេដូចខ្លួនឡើយ (មានវីដេអូ)

20

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពុកម៉ែបងប្អូនពិតជាបានជ្រាបរួចមកហើយពីតារាសម្ដែងស្រីដ៏ល្បីឈ្មោះអ្នកនាង សឿ សុធារ៉ា​ ដែលកាលពីពេលថ្មីៗនេះ អ្នកនាងបានជួបទុក្ខធំទុក្ខជាន់ទុក្ខបែកបាក់ស្វាមីមួយរយៈពេលនេះត្រូវបានបាត់បង់អ្នកម្តាយទៀតដោយអ្នកម្តាយបានទទួលមរណភាពហើយតែអ្នកនាង សឿ​ សុធារ៉ា គ្មានប្រាក់សូម្បីតែធ្វើបុណ្យជូនអ្នកម្តាយឡើយ

បានត្រឹមរៀបរាប់ក្នុងវត្តយ៉ាងក្រៀមក្រំ ។ដោយឡែក ក្រោយអ្នកម្តាយទទួលមរណភាព ពេលនេះ សឿ​ សុធារ៉ា ជួបវិបត្តិផ្លូវចិត្តខ្លាំង បាត់បង់ស្មារតីម្ដងម្កាលវង្វេងវង្វាន់ និយាយមិនដឹងខុសត្រូវ​អង្គុយសើចៗសុខៗស្រាប់តែយំស្រែកភ្លាមៗដូចជាកូនក្មេងមិនដឹងអីហាក់គ្រប់គ្រងសតិមិនបានឡើយធ្វើអោយមហាជនឃើញហើយសង្វេគខ្លាំងណាស់ ។ ដោយឡែកទៀតសោតស្រាប់តែកាលពីពេលថ្មីៗនេះផ្ទុះការវែកញែកខ្លាំងលើបណ្ដាញសង្គម៕

យ៉ាងណាមិញ ក្រោយក្នុងការ Live របស់តារាស្រីល្បីឈ្មោះអ្នកនាង អឿន ម៉ូលីកា មានអ្នកសួរនាំថា “ចុះ សឿ សុធារ៉ា គាត់បោកតុងទីនគេដែរ​ ម៉េចមិនរត់ចោលស្រុកផង?”ស្រាប់តែអ្នកនាង អឿន ម៉ូលីកា ឆ្លើយថា “គាត់ឆ្កួតបាត់ហីហ្នឹង ចង់និយាយអញ្ចឹងហាស ខ្ញុំនៅរកបានខ្ញុំមិនទាន់ឆ្កួតទេ ចឹងខ្ញុំនៅសង អ្នកទាំងអស់គ្នា ចង់និយាយចឹងបង មនុស្សធម្មតានៅរកលុយបាន ចុះមនុស្សឆ្កួតរកលុយបានអត់?ឥឡូវខ្ញុំសុំនិយាយប៉ុណ្ណឹង ចឹងអត់មានណាគេប្រកាន់គាត់ទេព្រោះគាត់ឆ្កួត” ធ្វើអោយមហាជណឮហើយហួសចិត្តបានរិះគន់យ៉ាងចាស់ដៃតែម្ដង ៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖