ចូលរួមត្រេកអរផង! រៀបការបាន២ខែសោះ លោកផែន បូទី ទទួលបានកូនស្រីយ៉ាងស្រស់ស្អាតច្រមុះស្រួចកាត់តាមប៉ាៗ (មានវីដេអូ)

23

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនដែលនិយមស្តាប់វិស័យចម្រៀង ពិតជាស្គាល់លោក ផែន បូទី ជាក់ជាមិនខាន ដែលជាតារាចម្រៀង និងអ្នកនិពន្ធដ៏ល្បីម្នាក់ ទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ ក៏ដូចជាហ្វេនៗរបស់ខ្លួនផងដែរ ។យ៉ាងណាមិញ កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ លោក សម្រេចចូលរោងការ បែបអ៊ឺរ៉ុប ជាមួយ នារីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ Sonja Phen ជនជាតិ អូទ្រីស ដោយមើលទៅអ្នកទំាងពីរពិតជាសមគ្នាខ្លាំងណាស់ ពិសេស

តែងតែបង្ហោះរូបភាពផ្អែមល្ហែមស្និតស្នាល ជាមួយ គ្នា ញឹកញាប់ណាស់។ពិធីមង្គលការរបស់អ្នកនិពន្ធដ៏ពេញនិយមរូបនេះ ធ្វើឡើងតាមបែបគ្រិស្ដសាសនា មានអ្នកចូលរួមមិនសូវច្រើនដូចពិធីមង្គលការតាមប្រពៃណីខ្មែរក៏ពិតមែន តែពួកគេមើលទៅពិតជាមានក្ដីសុខ ពោរពេញដោយស្នាមញញឹម។ពិធីមង្គលការពួកគេ ធ្វើឡើងនៅឯប្រទេស​អូទ្រីស កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ។ ក្នុងពេលនោះ លោកបូទី ក៏បានធ្វើការឡាយពីសកម្មភាពមង្គលការរបស់ខ្លួនផងដែរ។ ជាមួយគ្នានេះ លោកក៏ បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារបញ្ជាក់យ៉ាងខ្លីថា

«ខ្ញុំមានប្រពន្ធហើយបងប្អូន»។ តួយ៉ាង ក្រោយរៀបការប្រមាណ២ខែ ភរិយារបស់លោកក៏បានសម្រាលកូនប្រកបដោយសុវត្ថិភាព។ លោកបូទី បានបង្ហោះរូបថតភរិយា និងកូនស្រី អមដោយសាររៀបរាប់ជាភាសាអង់គ្លេស ដែលមានន័យជាភាសខ្មែរថា «សួស្ដីពិភពលោក, ជួប ក្ដីស្រឡាញ់ថ្មីនេះជីវិតរបស់ពួកយើង គឺ សមាជិកថ្មី។ ម្ដាយឈ្មោះ Sonya ចុះកូនវិញឈ្មោះអ្វីវិញ??????»។ តាមរយៈនេះ អ្នកគាំទ្រ ឆ្លើយតបជាច្រើន ក្នុងនោះ មានការលើកឡើងថា «She’s so adorable​ congratulations to you both brother. How about Soriya (សូរិយា​) or Amara (អាមារា)?

I think that’s pretty Khmer name for girl baby, CONGRATULATION to both of you…. welcome the tiny beatiful baby…god bless…baby should mane KALIYAN ចាំបង្រៀនអូនតូចឲ្យច្រៀងខ្មែរផង អាយដល, អបអរសាទរប្អូន បានបុត្រដ៏ស្រស់ស្អាត, ខ្យូតដល់ហើយ, មុខដូចម៉ាក់ណាស់, ក្ដោងច្រមុះគាត់បានណាស់ បងប្រុស ដូចម៉ាក់ៗគេ អ៊ីចឹង, មើលច្រមុះគេហ្អ មុខឡើង cute, បានកូនតូចគួរអោយស្រលាញ់ណាស់ក្មួយៗ»៕សូមទស្សនាវីដេអូខាងក្រោមនេះ