ខាត់ សុឃីម ​ធ្វើ​ខួប​កំណើតអោយ​​កូន​​ពៅ​លោក​ ខាត់ ចំរើន ភ្ជាប់ជាមួយវីដេអូសម្លេងដ៏ក្តុកក្តួល​ (មានវីដេអូ)

26

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនបានជ្រាបដឹងហើយថាកាលពីព្រឹក នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ គ្រប់គ្នាសម្តែងក្តីស្លុតចិត្ត យ៉ាងខ្លាំងពេលទទួលដំណឹងថា អ្នកនាង ខាត់ សុឃីម ជួបទុក្ខធំ ដោយសារប្អូនប្រុសទី ២ គឺ ខាត់ ចំរើន បានលាចាកលោកនេះបាត់ទៅហើយ ទំាងវ័យក្មេង ចោលប្រពន្ធ និងកូនៗទំាងបី (ប្រុស២ ស្រីម្នាក់)។ក្នុងនោះដែរ តារាពហុជំនាញរូបនេះ បានត្រឹម និយាយទំាងអួលដើម.ក ស្ទើរមិនគួរឲ្យជឿថា “សូមប្អូនទៅកាន់ឋានសុខ ជាតិក្រោយសូមអោយអាយុវែង ទៅចុះ កុំគិតពីប្រពន្ធកូន បងប្អូនមើលថែហើយ

បងជួយអោយកូនៗរបស់ឯងរៀនសូត្រចប់ចុងចប់ដើម ពុកអើយអាចំរើនវាទៅមើលថែពុកហើយ”។ក្រុមគ្រួសារ ត្រកូលខាត់ មានបងប្អូន ទំាងអស់សរុបរហូតដល់ទៅ ៩នាក់ ឯណោះ មានដូចជា អ្នកនាង ខាត់ សុឃីម, ខាត់ ចំរើន, ខាត់ សារ៉ុម, ខាត់ សារ៉េម, ខាត់ ស្រីវង, ខាត់ អាយ៉ៃ, ខាត់ សេរី, ខាត់ សួស្តី និងពៅគេ គឺ ខាត់ ណាចា។ស្រណោះអាល័យប្អូនពេក សុឃីម បង្ហោះសាររៀបរាប់ ហូរហែ ទំាងអារម្មណ៍មិនអស់ចិត្ត និងមិននឹកស្មានដល់ ដោយពោលថា ៖

«វាជាពេលវេលាមួយដ៏សែនឈឺចាប់ នៅក្នុងក្រុមគ្រួសាររបស់នាងខ្ញុំ ដែលបានបាត់បង់សមាជិកម្នាក់ទៀត គឺប្អូនប្រុស ខាត់ ចំរើន ដែលជាកូនទី2 របស់ត្រកូលខាត់ អាយុ40 ឆ្នាំនៅថ្ងៃ អាទិត្យទី20/11/22 ដោយជំងឺ ហុឺ សង្ខាមិនទៀងទេលោកអើយ នេះជារោងការចុងក្រោយ នឹងសំលេងច្រៀងចុងក្រោយ ដែលខ្ញុំបានឭផងដែរ”។អ្នកនាង ខាត់ សុឃីម បានធ្វើពិធីខួបកំណើតឲ្យ ហើយរៀបរាប់ទាំងទឹកភ្នែកថា «ហ៊ឺ សែនខ្លោចចិត្តខ្លាំងណាស់

បងប្អូនអើយ កូនពៅរបស់ប្អូន ខាត់ចំរើនខ្ញុំ គឺថ្ងៃ ខួបកំណើត 9ឆ្នាំ ថ្ងៃនេះ 22/11/2013 ​22/11/2022 ​happy birthday ​ ក្មួយកំសត់របស់ អ៊ំ ​អ៊ំ សុំទោសដែលមើលថែ ប៉ារបស់ក្មួយ មិនបានល្អ អ៊ំសូមជូនពរ ក្មួយ មានសុខភាពល្អ អាយុវែង ជាអ្នកបន្ត សិល្បៈ ពីប៉ា អោយល្បីដូចប៉ាណា ក្មួយអ៊ំ ​ខាត់ ចំរើនសុខវិច្ចៈបុត្រ ​love you pop pop»៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ