អ្នកនាងខាត់ សុឃីម ឃើញបងប្អូនត្រកូលខាត់ កំពុងរើសធាតុ រំជួលចិត្តពេកក៏ពោលពាក្យបែបនេះថា (មានវីដេអូ)

21

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនបានជ្រាបដឹងហើយថាកាលពីព្រឹក នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ គ្រប់គ្នាសម្តែងក្តីស្លុតចិត្ត យ៉ាងខ្លាំងពេលទទួលដំណឹងថា អ្នកនាង ខាត់ សុឃីម ជួបទុក្ខធំ ដោយសារប្អូនប្រុសទី ២ គឺ ខាត់ ចំរើន បានលាចាកលោកនេះបាត់ទៅហើយ ទំាងវ័យក្មេង ចោលប្រពន្ធ និងកូនៗទំាងបី (ប្រុស២ ស្រីម្នាក់)។ក្នុងនោះដែរ តារាពហុជំនាញរូបនេះ បានត្រឹម និយាយទំាងអួលដើម.ក ស្ទើរមិនគួរឲ្យជឿថា “សូមប្អូនទៅកាន់ឋានសុខ ជាតិក្រោយសូមអោយអាយុវែង ទៅចុះ កុំគិតពីប្រពន្ធកូន បងប្អូនមើលថែហើយ បងជួយអោយកូនៗរបស់ឯង

រៀនសូត្រចប់ចុងចប់ដើម ពុកអើយអាចំរើនវាទៅមើលថែពុកហើយ”។ក្រុមគ្រួសារ ត្រកូលខាត់ មានបងប្អូន ទំាងអស់សរុបរហូតដល់ទៅ ៩នាក់ ឯណោះ មានដូចជា អ្នកនាង ខាត់ សុឃីម, ខាត់ ចំរើន, ខាត់ សារ៉ុម, ខាត់ សារ៉េម, ខាត់ ស្រីវង, ខាត់ អាយ៉ៃ, ខាត់ សេរី, ខាត់ សួស្តី និងពៅគេ គឺ ខាត់ ណាចា។ស្រណោះអាល័យប្អូនពេក សុឃីម បង្ហោះសាររៀបរាប់ ហូរហែ ទំាងអារម្មណ៍មិនអស់ចិត្ត និងមិននឹកស្មានដល់ ដោយពោលថា ៖

«វាជាពេលវេលាមួយដ៏សែនឈឺចាប់ នៅក្នុងក្រុមគ្រួសាររបស់នាងខ្ញុំ ដែលបានបាត់បង់សមាជិកម្នាក់ទៀត គឺប្អូនប្រុស ខាត់ ចំរើន ដែលជាកូនទី2 របស់ត្រកូលខាត់ អាយុ40 ឆ្នាំនៅថ្ងៃ អាទិត្យទី20/11/22 ដោយជំងឺ ហុឺ សង្ខាមិនទៀងទេលោកអើយ នេះជារោងការចុងក្រោយ នឹងសំលេងច្រៀងចុងក្រោយ ដែលខ្ញុំបានឭផងដែរ”។ឃីម បន្តថា “ថ្ងៃមុនបងប្អូន លេងភ្លេងអោយឯងច្រៀង ថ្ងៃនេះ លេងអោយឯងស្តាប់ មិនដែលគិតថា

មានថ្ងៃនេះទេ ប្អូនប្រុសខ្ញុំអើយ សូមឯងស្តាប់ហើយ ដេកលក់ ស្កប់ស្កល់ណា ខាត់ ចំរើន”។មិនទាន់អស់ចិត្តទេ កាន់តែរំជួលចិត្ត និងក្តុកក្តួលបំផុតនោះ ខាត់ សុឃីម បានបង្ហោះរូបភាព ពីសកម្មភាពត្រកួលខាត់ កំពុងរើស ធាតុ ខាត់ ចំរើន រួចនិយាយទំាងទឹកភ្នែកថា “១ពព្រិចភ្នែក មនុស្សម្នាក់ បានក្លាយជាផេះ បាត់ទៅហើយ ព្រះអើយ ជីវិតផុយស្រួយណាស់ ថែសុខភាពផង ធ្វើបុណ្យធ្វើទាន អោយបានច្រើន សូមជូនផលបុណ្យដល់ប្អូន ខាត់ចំរើន របស់ខ្ញុំទៅកាន់ឋានសុខ”។