ឪពុក​មានគ្រួសារថ្មី! កូនប្រុស តស៊ូរែងធ្យូងឡឥដ្ឋ រកប្រាក់ចិញ្ចឹមម្ដាយនិងប្អូន១ថ្ងៃបានតែ ៤០០០រៀល (មានវីដេអូ)

13

ហ្វេសប៊ុក ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនដែលនិយមលេងបណ្តាញសង្គមបានច្រាបដឹងហើយថា កុមារ​រែង​ធ្យូង​តាម​ឡ​លក់​រក​ប្រាក់​ចិញ្ចឹម​ក្រពះ ​បាន​ធ្វើ​ឲ្យ​មហាជន​ដែល​ប្រើ​ប្រាស់​អ៊ីនធឺណិត​សម្ដែង​អារម្មណ៍​អាណិត​អាសូរ​ខ្លោច​ចិត្ត ​បន្ទាប់​ពី​វីដេអូ​នោះ​ត្រូវ​បាន​គេ​បង្ហោះ​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​កន្លង​ទៅ​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក កុមារ​រូប​នេះ​រស់​នៅ​ភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ក្រោយ​ពី​ឃើញដូច្នេះ ​គ្រប់​គ្នា​ចង់​ដឹង​លម្អិត​បន្ថែម​ទៀត​ថា ​កុមារ​រូបនេះ ​មាន​ស្ថាន​ភាព​គ្រួសារ​ដូច​ម្ដេច​ទើប​រូបគេ​ពុំ​បាន​ទៅ​រៀន​ទៀង​ទាត់ ​

ហើយ​ត្រូវ​ចេញ​រក​ប្រាក់​ទាំង​វ័យ​ក្មេង​ខ្ចី ដើម្បី​ចិញ្ចឹម​គ្រួសារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ លោក​ផល្លា ​ជា​សប្បុរសជន និង​ជា​ម្ចាស់​មូលនិធិ​ផន ផល្លា ​បាន​ស្កាត់​ទៅ​ស្វែង​រក​កន្លែង​ធ្វើ​ការ និង​កន្លែង​ស្នាក់​នៅ​របស់​កុមារ​ខាង​លើ ​ហើយ​បាន​សាក​សួរ​ពី​ជីវិត​គ្រួសារ​ក្មេង​ទើប​ដឹង​ថា ក្មួយជា​កូន​កំព្រាឪពុក ដូច្នេះហើយ​បន្ទុក គឺបានធ្លាក់ទៅលើក្មួយ​ ដែលជាកូនបង​អាយុទើបតែ ៩ឆ្នាំ ហើយប្អូនរបស់​ក្មួយម្នាក់ទៀត អាយុទើបតែ ៧ឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងការចុះទៅរែង​យកកំទេចធ្យូងពីឡ​ធ្យូងរបស់គេផ្សេងៗទៀត

ច្រកយក​ទៅលក់​ដោយក្នុងមួយបាវ ទទួល​កម្រៃ​បានត្រឹមតែ ២០០០៛ តែប៉ុណ្ណោះ​ហើយក្នុងមួយថ្ងៃ ពួកគេរែងបានតែពីរបាវអីទេ ដូច្នេះបើក្មួយៗ​ខំប្រឹង​រែង​ពីរនាក់បងប្អូន ពួកគេអាចទទួលកំរ៉ៃបាន ៤ពាន់រៀល ក្នុង១ថ្ងៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងាកទៅម្តាយ​របស់ក្មួយ​ប្រុស គឺត្រូវនៅមើលថែកូនស្រីពៅ​របស់គេម្នាក់ទៀត ដែលមានអាយុ​ទើបតែ១ខួប​ប៉ុណ្ណោះ ក្រោយពីឪពុករបស់ពួកគេបាន​ចាកចោលពួកគេ ទៅមានគ្រួសារ​ថ្មីមួយទៀត ត្រង់នេះហើយ​ដែលជា​កត្តាធ្វើ​ឲ្យក្មួយប្រុស​ទាំងពីរ​ខំធ្វើការ ហើយរក​លុយ ទាំងវ័យក្មេងខ្ចី​របស់ពួកគេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ជាការកត់​សម្គាល់របស់ខ្ញុំ វាមិនមែនមានតែពួក​ក្មួយៗទាំងពីរនាក់​នេះទេ

ដែលបានដើររែងធ្យូង យកលក់រកកំរ៉ៃ តែក៏មានកូនៗ តូចៗដទៃទៀត គឺបានធ្វើកិច្ចការដូច​គ្នានេះផងដែរ។ សម្រាប់អ្នកតំបន់នេះមុននឹងខ្ញុំចាកចេញ ខ្ញុំបានជជែកជាមួយ​ម្តាយរបស់ក្មួយប្រុសថា សូមផ្តោតឲ្យកូនៗបានទៅរៀន ឲ្យបានជាប់​លាប់ និងកាត់​បន្ថយការធ្វើការធ្ងន់ធ្ងរ ព្រមទាំងប៉ះពាល់​សុខភាពផ្លូវដង្ហើមជាដើម ដោយចាប់តាំង​ពីពេល​នេះ​តទៅ ក្មួយនឹងឋិតនៅក្រោមអាណាព្យាបាលរបស់ខ្ញុំទាំងស្រុង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយចំណែកឯក្មួយៗដទៃទៀត ដែលមានកំរិតជីវិតលំបាកៗស្រដៀងគ្នា ខ្ញុំក៏កំពុងតែគិត ថាតើ ត្រូវធ្វើអ្វីខ្លះ​ដើម្បី ជួយគាំទ្រដល់ពួកគេដែរ។ ជាចុងបញ្ចប់ ខ្ញុំបាទសូមអរគុណដល់បង​ប្អូនទាំងអស់ ដែលបានចូលរួម​ចំណែកជួយ​ឧបត្ថមក្មួយ​ប្រុស​តាមរយៈខ្ញុំសូមគោរពជូនពរឲ្យអ្នក​ទាំងអស់គ្នា​មានសុខភាពល្អ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​