អ្នកនាងខាត់ សុឃីម បើកបង្ហាញវីដេអូចាស់កាលច្រៀងអាយ៉ៃឆ្លើយឆ្លង ជាមួយ ខាត់ ចំរើន អមជាមួយសាររៀបរាប់ទាំងក្តុកក្តួលថា (មានវីដេអូ)

21

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា កាលពីព្រឹក ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ អ្នកនាង ខាត់ សុឃីម ជួបទុក្ខធំ ដោយសារប្អូនប្រុសទី ២ គឺ ខាត់ ចំរើន បានលាចាកលោកនេះបាត់ទៅហើយ ទំាងវ័យក្មេង ចោលប្រពន្ធ និងកូនៗទំាងបី (ប្រុស២ ស្រីម្នាក់)។ សុឃីម ស្លុតចិត្តពេកបានត្រឹមពោលពាក្យយ៉ាងខ្លីថា “សូមប្អូនទៅកាន់ឋានសុខ ជាតិក្រោយសូមអោយអាយុវែង ទៅចុះ កុំគិតពីប្រពន្ធកូន បងប្អូនមើលថែហើយ បងជួយអោយកូនៗរបស់ឯង

រៀនសូត្រចប់ចុងចប់ដើម ពុកអើយអាចំរើនវាទៅមើលថែពុកហើយ”។ក្រុមគ្រួសារត្រកូលខាត់ មានបងប្អូនទំាងអស់សរុប ៩នាក់ មានដូចជា តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម, ខាត់ ចំរើន, ខាត់ សារ៉ុម, ខាត់ សារ៉េម, ខាត់ ស្រីវង, ខាត់ អាយ៉ៃ, ខាត់ សេរី, ខាត់ សួស្តី និង ខាត់ ណាចា។ស្រណោះអាល័យប្អូនពេក សុឃីម បង្ហោះសាររៀបរាប់ ហូរហែ ទំាងអារម្មណ៍មិនអស់ចិត្ត និងមិននឹកស្មានដល់ ដោយពោលថា “វាជាពេលវេលាមួយដ៏សែនឈឺចាប់ នៅក្នុងក្រុមគ្រួសាររបស់នាងខ្ញុំ

ដែលបានបាត់បង់សមាជិកម្នាក់ទៀត គឺប្អូនប្រុស ខាត់ ចំរើន ដែលជាកូនទី2 របស់ត្រកូលខាត់ អាយុ40 ឆ្នាំនៅថ្ងៃ អាទិត្យទី20/11/22 ដោយជំងឺ ហុឺ សង្ខាមិនទៀងទេលោកអើយ នេះជារោងការចុងក្រោយ នឹងសំលេងច្រៀងចុងក្រោយ ដែលខ្ញុំបានឭផងដែរ”។ឃីម បន្តថា “ថ្ងៃមុនបងប្អូន លេងភ្លេងអោយឯងច្រៀង ថ្ងៃនេះ លេងអោយឯងស្តាប់ មិនដែលគិតថា មានថ្ងៃនេះទេ ប្អូនប្រុសខ្ញុំអើយ សូមឯងស្តាប់ហើយ ដេកលក់ ស្កប់ស្កល់ណា ខាត់ ចំរើន”។តារា ពហុជំនាញ រូបនេះ បានបង្ហោះរូបភាព ពីសកម្មភាពរើសធាតុប្អូនប្រុស ដែលបានបូជា កាលពីយប់ម្សិលម៉ិញ ហើយបន្ថែមថា

“១ពព្រិចភ្នែក មនុស្សម្នាក់ បានក្លាយជាផេះ បាត់ទៅហើយ ព្រះអើយ ជីវិតផុយស្រួយណាស់ ថែសុខភាពផង ធ្វើបុណ្យធ្វើទាន អោយបានច្រើន សូមជូនផលបុណ្យដល់ប្អូន ខាត់ចំរើន របស់ខ្ញុំទៅកាន់ឋានសុខ”។មិនអាចទទួលយកបានភ្លាមៗ ខាត់ សុឃីម ក៏បានបង្ហោះវីដេអូចាស់ ពីសកម្មភាពខ្លួនច្រៀង អាយ៉ៃឆ្លើយឆ្លង ជាមួយ ខាត់ ចំរើន រួចរៀបរាប់ទំាងទឹកភ្នែកហូរសស្រាក់ថា “ប្អូនខ្ញុំពូកែណាស់លោកអើយ ឥឡូវប្អូនខ្ញុំលែងបានច្រៀងអោយ យើងស្តាប់ទៀតហើយ”។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ