ក្រោយភ្លៀងមេឃស្រឡះ! លោកវណ្ណ ដា ញញឹមសារជាថ្មីក្រោយបានទៅលំហែកាយនៅកន្លែងមួយដែលមានទេសភាពស្រស់ស្អាតបែបនេះ

22

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយលោក វណ្ណដា ដែលតារាចម្រៀងរ៉េប ដ៏ល្បី និងកំពុងពេញនិយមខ្លាំង មិនថាក្មេងចាស់ ប្រុសស្រី ឡើយ។ បទជាច្រើនរបស់ វណ្ណថា នៅតែពេញនិយម និងឮគេចា​​ក់ តាមទីកន្លែងផ្សេងៗ មិនដែលដាច់ឡើយ ព្រមទំាងទទូលបានការគាំទ្រយ៉ាងខ្លាំង ដល់ក្រៅប្រទេសថែមទៀតផង។ដោយឡែក កន្លងទៅ បទ វណ្ណដា ចេញមួយៗ ពិតជាមានគុណភាពណាស់ ព្រមទំាងទទួលបានការគាំទ្រយ៉ាងខ្លាំង

គួរឲ្យកត់សំគាល់ ដោយមាន MV ខ្លះ មានអ្នលទស្សនា ជិត ១០០ លាន ថែមទៀតផង ជាពិសេសបទ Time To Rise ដែលច្រៀងជាមួយ លោកតា​ គង់ ណៃ ហ្នឹងហ្មង។ក្រោយមកទៀត ដោយសារតែទទួលស្គាល់ ទំាងក្នុង និងក្រៅប្រទេស ធ្វើឲ្យ វណ្ណដា បានប៉ះជាមួយ តារាចម្រៀងថៃ ដ៏ល្បីៗ ថែមទៀតផង ដែលរឹតតែធ្វើឲ្យ កេរ្តិ៍ឈ្មោះ តារារ៉េប រូបនេះ កាន់តែល្បីល្បាញខ្លាំងមែនទែន។ស្រាប់តែ ថ្មីៗនេះ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ វណ្ណដា បញ្ចេញបទថ្មី ក្រោមចំណងជើងថា “J+O II” ដែលស្តាប់មើលទៅ លោកកំពុងឈឺចាប់ខ្លាំងចំពោះអ្នកដែលបានក្បត់លោក ធ្វើឲ្យចម្រៀងមួយបទ

ទំាងមិនទាន់បានចេញ ត្រូវបែកធ្លាយ ដោយសារតែ ក្មេងប្រុសម្នាក់។តែទោះជាយ៉ាងណា វណ្ណដា ហាក់រំសាយអារម្មណ៍បានខ្លះហើយពេលនេះ រហូតបានទំលាយរូបភាពស្រស់ស្រាយ រំលេចទៅដោយទេសភាពស្អាតៗជាច្រើនសន្លឹក រួចភ្ជាប់សារយ៉ាងមានន័យថា “រឿងសំខាន់មួយ ដែលខ្ញុំតែងតែភ្លេច គឺ ផ្តល់ពេលវេលា អោយខ្លួនឯង”។គ្រាន់តែរូបប៉ុន្មានសន្លឹកនេះសោះ មានអ្នកចុច like 216 K, ចូល comment 41 K និងចែករំលែកតគ្នារហូតដល់ទៅ 13 K ឯណោះ ដែលនេះជាចំនួនមួយច្រើនបំផុតមិនធ្លាប់ឃើញពីមុនមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​