ក្តុកក្តួល! ទស្សនាវីដេអូខាត់ ចំរើន ចូលសណ្ឋិតមិត្តស្និតស្នាលម្នាក់ រៀបរាប់ប្រាប់អ្នកទាំងអស់គ្នាថា (មានវីដេអូ)

36

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា អ្នកនាង ខាត់ សុឃីម គឺជា តារាជើងចាស់ ពហុជំនាញ ម្នាក់ ល្បីឈ្មោះ ក្នុងសិល្បៈចម្រៀងបែបបុរាណ និងសម័យ ក្រោយទទួលបានការបង្រៀន ដោយផ្ទាល់ដៃ របស់លោកឪពុក ដែលជាអ្នកសិល្បៈភ្លេងបុរាណខ្មែរ។ក្រុមគ្រួសារត្រកូលខាត់ មានបងប្អូនទំាងអស់សរុប ៩នាក់ មានដូចជា តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម, ខាត់ ចំរើន, ខាត់ សារ៉ុម, ខាត់ សារ៉េម, ខាត់ ស្រីវង, ខាត់ អាយ៉ៃ, ខាត់ សេរី, ខាត់ សួស្តី និង ខាត់ ណាចា។ដោយឡែក មកដល់ព្រឹក ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាត់ សុឃីម ជួបទុក្ខធំ

ដោយសារប្អូនប្រុសរបស់ខ្លួន គឺ ខាត់ ចំរើន បានលាចាកលោកនេះបាត់ទៅហើយ ទំាងវ័យក្មេង ចោលប្រពន្ធ និងកូនៗទំាងបី (ប្រុស២ ស្រីម្នាក់)។ សុឃីម ស្លុតចិត្តពេកបានត្រឹមពោលពាក្យយ៉ាងខ្លីថា “សូមប្អូនទៅកាន់ឋានសុខ ជាតិក្រោយសូមអោយអាយុវែង ទៅចុះ កុំគិតពីប្រពន្ធកូន បងប្អូនមើលថែហើយ បងជួយអោយកូនៗរបស់ឯង រៀនសូត្រចប់ចុងចប់ដើម ពុកអើយអាចំរើនវាទៅមើលថែពុកហើយ”។ទទួលបានដំណឹងដ៏សែនស្លុតចិត្តនេះហើយ ក៏មានតារាល្បីៗជាច្រើនរូបក៏បានមកចូលរួម ទំាងមុខក្រៀមក្រំបំផុតផងដែរ មានដូចជា ៖ លោក អ៊ឹម ជីវ៉ា, កៃដរ ស្វាមី អ្នកនាង ខ្ញុង, នាយគ្រឿន ប្អូននាយ ពាក់មី,

អ្នកនាង សំប៉ូ លីដា, នាយក្រូច, នាយ តាក់ស៊ី, G-Devith, តារាសម្តែង សឿ សុធារ៉ា និងតារាល្បីៗមួយចំនួនទៀត ដែលមិនអាចរៀបរាប់អស់។កាន់តែរំជួលចិត្ត និងធ្វើឲ្យគ្រប់គ្នាហូរទឹកភ្នែកថែមទៀតនោះ មុននេះបន្តិច នាម៉ោងជិត១ ថ្ងៃត្រង់ នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ កូនប្រុសពៅ ខាត់ ចំរើន និយាយទំាងទឹកភ្នែក ថា “ប៉ាមកស្តាប់ភ្លេង អ៊ុំឃីម ច្រៀងឲ្យស្តាប់….”។ចំណែកនៅមុននេះបន្តិច នាម៉ោងជាង ៨ យប់ សព ខាត់ ចំរើន បានយកទៅដាក់លើមេរុ និងបូជារួចហើយ។ ក្នុងនោះ គេឃើញ សាច់ញាតិ និង អ្នកនាង ខាត់ សុឃីម ស្រែកយំចង់គាំង

ព្រោះតែស្រណោះពេក រួចពោលពាក្យ ទំាងទឹកភ្នែកថា “ទៅ ទៅ ទៅឲ្យបានសុខ”, ខាត់ ណាចា បន្ថែមទំាងហូរទឹកភ្នែកសស្រាក់ថា “លាហើយ លាទាំងអាល័យ ជួបគ្នាជាតិក្រោយបងប្រុសជាទីស្រលាញ់ ខាត់ ចំរើន”។កាន់តែព្រឺសម្បុរថែមទៀតនោះ ពេលកំពុងដង្ហែសព យកទៅដាក់លើមេរុ ត្រៀមបូជា ស្រាប់តែ ព្រលឹង ខាត់ ចំរើន បានចូលសណ្ឋិតនារីម្នាក់ ត្រូវបានគេស្គាល់ថាជាមិត្តស្និតស្នាល ហើយទៅឱប ប្រពន្ធមិនព្រមលែងទេ និយាយទំាងទឹកភ្នែករាប់រាប់ ដាក់នៅអាល័យ ឃើញហើយពិតជា សង្វេគចិត្តណាស់។