ត្រឹម ៣ ឆ្នាំ បាត់បង់ឪពុក បងប្រុស និង ភរិយាគ្មានថ្ងៃជួបវិញខាត់ យ៉ៃ ប្អូនប្រុស ខាត់ សុឃីម រៀបរាប់ទាំងក្តុកក្តួលថា

17

ភ្នំពេញ ៖ ថ្មីៗនេះដែរ មហាជនគាំទ្រតារាពហុជំនាញ ខាត់ សុឃីម និង ក្រុមគ្រួសារសិល្បៈត្រកូល ខាត់ កំពុងតែចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់អ្នកនាង ក្រោយ លោក ខាត់ ចំរើន បានទទួលមរណភាពកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ ដោយរោគាពាធ ក្រោយសម្រាកព្យាបាលអស់រយៈពេលជាច្រើនខែមក។ក្នុងនោះ អ្វីដែលកាន់តែធ្វើឱ្យមហាជនកាន់តែតក់ស្លុត អាណិតដល់ក្រុមគ្រួសារត្រកូល ខាត់ និង អ្នកនាង ខាត់ សុឃីម ទៀតនោះ

ព្រោះមហាជនបានដឹងហើយថា កាលពីឆ្នាំ ២០២០ ក្រុមគ្រួសារនេះបានបាត់បង់ លោកឪពុក គឺសិល្បករផ្នែកបុរាណ លោកតា លាវ ខាត់ និង បានបាត់បង់ប្អូនថ្លៃ ដែលជាភរិយារបស់លោក ខាត់ យ៉ៃ កាលពីឆ្នាំ ២០២១ ពោលគឺ ត្រឹមរយៈពេល ៣ ឆ្នាំ ក្រុមគ្រួសារនេះ បានបាត់បង់សាច់បង្កើត និង ថ្លៃ ដល់ទៅ ៣ នាក់។យ៉ាងណាក្រោយពីក្រុមគ្រួសារកំពុងជួបទុក្ខធំនេះដែរ លោក ខាត់ យ៉ៃ កូនប្រុសទី ៦ នៃគ្រួសារត្រកូល ខាត់ បានក៏បានបង្ហោះសារយ៉ាងក្តុកក្តួលរៀបរាប់ពីទុក្ខសោក

ដែលគ្រួសារបានជួបថា៖ «មនុស្សជាទីស្រលាញ់របស់ខ្ញុំ បានចេញទៅ ម្នាក់មួយឆ្នាំតែម្តង។ ឆ្នាំ ២០២០ លោក ឪពុក លាវ ខាត់ ឆ្នាំ ២០២១ ប្រពន្ធសំលាញ់ លីម ស្រីណែត ឆ្នាំ ២០២២ បងប្រុស ទី២ ខាត់ ចំរើន។ ទឹកភ្នែកគ្រួសារមួយនេះ ហូរច្រើនពេកហើយ»។ក្រោយពីបានឃើញសារខាងលើហើយ មហាជនអ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានចូលទៅរំលែកទុក្ខ និង លើកទឹកចិត្តដល់លោក ខាត់ យ៉ៃ និង ក្រុមគ្រួសារត្រកូលខាត់ជាច្រើនផងដែរ៕