អូន ឆលី ទាញទូរស័ព្ទមកថតម៉ាក់ៗកំពុងឡើងច្រៀងធ្វើអោយហ្វេនៗជាច្រើនលាន់មាត់សរសើរថា (មានវីដេអូ)

29

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថាអ្នកនាង ឱក សុគន្ធកញ្ញា គឺជា តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលមានពុកម៉ែ បងប្អូន មិនតិចនាក់ទេ ជាស្គាល់ជាក់ជាមិនខាន ហើយនៅតែទទួលបានការគាំទ្រខ្លាំងដដែលមកទល់ពេលនេះ។ តារាស្រីម្នាក់នេះ បានចូលរោងការ តាមប្រពៃណីខ្មែរ ជាមួយលោក អ៊ឹង សុខលី កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៩ ដោយមានការចូលរួម យ៉ាងច្រើន

ពីសំណាក់ភ្ញៀវកិត្តិយស ទំាងសងខាង។​ដោយឡែក អ្នកនាងឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ ឈ្មោះ ឆលី កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ទំាងម្តាយ និងកូន គឺមានសុខភាពល្អ ខ្លាំងណាស់ ពិសេស អូនឆលី មានថ្ពាល់ខួចដូចប៉ាៗគេណាស់។ក្នុងនោះ បើទោះបីជារវល់ ក្នុងការងារ ខ្លាំងប៉ុណ្ណាក៏ដោយ ក៏អ្នកទំាងពីរ តែងតែឆ្លៀតពេលវេលា នាំកូនប្រុស សំណព្វចិត្ត ទៅដើរលេង តាមទីកន្លែង ជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពិតជា ពោរពេញដោយភាព និងមានសុភមង្គលខ្លាំងណាស់។យ៉ាងណាមិញ កាលពី ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ឱក សុគន្ធកញ្ញា និងស្វាមី បាននាំអូនឆលី

ទៅចូលរួមពិធីឡើងគេហដ្ឋានថ្មី របស់ មាណ សុផល ដោយបានដាក់ប៉ុន្មានប៉ុស្តិ៍ មើលទៅពិតជាស្រស់ស្អាត និងកក់ក្តៅណាស់។កាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះ កញ្ញា ឡើងឆាកច្រៀង ចម្រៀងមួយបទក្រោមចំណងជើងថា “សន្យាមុនគេង” ក្នុងកម្មវិធីនេះ មួយសន្ទុះក្រោយមក ស្រាប់តែ ឆលី ទាញទូរស័ព្ទមកថត ឡើងទំនង ដល់ថ្នាក់ គ្រប់គ្នា ក្នាញ់ពេក ដាក់ម្នាក់មួយម៉ាត់ថា ៖ ចេះអើយចេះ មើលដៃគេ ថតឲ្យម៉ាក់ៗ ឡើងទំនង, ក្នាញ់ ឆលី ណាស់ ចេះម្ល៉េះ។