កាន់តែក្តុកក្តួល! អ្នកនាងខាត់ សុឃីម ដាច់ចិត្តទម្លាយមូលហេតុពិតដែលបណ្តាលអោយប្អូនប្រុស បាត់បង់ជីវិតទាំងវ័យក្មេងគឺដោយសារតែ (មានវីដេអូ)

18

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនពិតជាស្គាល់ជាក់ជាមិនខាន តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម នោះ ដែលជាតារាល្បីឈ្មោះក្នុងសិល្បៈដោយសារចម្រៀងបែបបុរាណខ្មែរ ក្រោយទទួលបានការបង្រៀនដោយផ្ទាល់ដៃរបស់លោកឪពុកដែលជាអ្នកសិល្បៈភ្លេងបុរាណខ្មែរ។ក្រុមគ្រួសារត្រកូលខាត់ មានបងប្អូនទំាងអស់សរុប ៩នាក់ មានដូចជា តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម, ខាត់ ចំរើន, ខាត់ សារ៉ុម, ខាត់ សារ៉េម, ខាត់ ស្រីវង, ខាត់ អាយ៉ៃ, ខាត់ សេរី, ខាត់ សួស្តី និង ខាត់ ណាចា។ដោយឡែក ថ្មីៗនេះ មហាជនជាច្រើន បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពសុខភាពរបស់លោក ខាត់ ចំរើន

ជាខ្លាំងខណៈតារាប្រុសរូបនេះកំពុងដេកស្ដូកស្ដឹងលើគ្រែពេទ្យដោយសារជំងឺ ខូចក្រលៀន និង ក្រិនថ្លើម។ យ៉ាងណាមិញ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាត់ សុឃីម ជួបទុក្ខធំ ដោយសារប្អូនប្រុសរបស់ខ្លួន គឺ ខាត់ ចំរើន បានលាចាកលោកនេះបាត់ទៅហើយ ទំាងវ័យក្មេង។ សុឃីម ស្លុតចិត្តពេកបានត្រឹមពោលពាក្យយ៉ាងខ្លីថា “សូមប្អូនទៅកាន់ឋានសុខ ជាតិក្រោយសូមអោយអាយុវែង ទៅចុះ កុំគិតពីប្រពន្ធកូន បងប្អូនមើលថែហើយ បងជួយអោយកូនៗរបស់ឯង រៀនសូត្រចប់ចុងចប់ដើម ពុកអើយអាចំរើនវាទៅមើលថែពុកហើយ”។ហ្វេសប៊ុកឈ្មោះ ” ទ្រព្យលោកពុក” បានបញ្ជាក់បន្ថែមថា

“សូមជម្រាបជូន ទស្សនិកជន និង បងប្អូនទាំងអស់ កម្មពិធី ទ្រព្យលោកពុក មិនអាចធ្វើការផ្សាយបានទេ ដោយសារ ក្រុមយើងខ្ញុំបាន បាត់បង់ សមាជិកម្នាក់ គឺ លោក ខាត់ ចំរើន ដែលជា កូនទី 2 នៃ គ្រួសារត្រកូល ខាត់ គាត់បានទទួល មរណភាព នៅថ្ងៃទី 20 ខែ វិច្ឆិកា ឆ្នាំ 2022 វេលាម៉ោង 5:00 ព្រឹក ហើយ ពិធីបុណ្យបារព្ធធ្វើនៅ គេហដ្ឋាន នៃសព ក្នុង បុរី ពន្លឺថ្មី ភូមិ ត្រពាំងព្រាយ ភ្នំបាសិត សូមលោក ខាត់ ចំរើន ទៅកាន់ សុគតិភព”។ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែល លោក សុវណ្ណ​ រិទ្ធី​ ដែលជាអ្នកសារព័ត៌ដ៏ល្បីនៃអង្គភាព TVFB បានទៅដល់រោងបុណ្យសព លោក ខាត់ ចំរើន​ ហើយ ។ ឆ្លៀតក្នុងឱកាសនោះ អ្នកនាង ខាត់ សុឃីម បានប្រាប់ដើមហេតុដំបូងដែលធ្វើឲ្យ ប្អូនប្រុសរបស់ខ្លួន

បាត់បង់ទំាងវ័យក្មេងបែបនេះដោយបញ្ជាក់ថា ៖ «បងសឹងថាមិនជឿ មិនជឿថាប្អូនបងវាត្រូវទៅអ៊ីចឹង វាឈឺថ្លើម និងសន្លាក់ ឡើងជាតិ អាស៊ីត ហើយនៅពេលដែលអាស៊ីតវាឡើងវាកាត់ឈាមចោលអស់ហ្មង ជំងឺវាត្រូវបញ្ចូលឈាមរហូតដើម្បីឲ្យវាមានគ្រាប់ឈាមក្រហម ហើយដល់ពេលព្រឹកម៉ិញ បងទៅដល់ពេទ្យ ពេទ្យប្រាប់ថា ទី១ គឺឈា.ម របស់គាត់ដែលបញ្ចូលទៅ វាលែងទទួលហើយ វាបែ.កឈា.មពេញពោះទំាងអស់ យើងដឹងថាគាត់ឈឺថ្លើមយូរហើយ តែបងទើបដឹងថា បេះដូងរីកមួយទៀត….»៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​