​ក្រោយ​ម៉ាដាម ​Pichy ​សុំធ្វើម្ដាយ ​ហើយ​ឱ្យកាដូ​មាន​តម្លៃ​ ពេជ្រ វត្តីសារ៉ាវឌ្ឍី រំភើបដល់​ស្រក់​ទឹកភ្នែកជាពិសេសភ្ជាប់សារមួយថា

15

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ចាប់តាំងពីទទួលបានតំណែងជ័យលាភីរងលំដាប់ទី ៥ ក្នុងការប្រកួត Miss ​Grand ​International ហើយ​បានចូលរួមចុះ​កុងត្រាជាមួយ​ស្ថាប័ន គេសង្កេត​​ឃើញ​​ថា​​តារា​ស្រី ​ពេជ្រ វត្តីសារ៉ាវឌ្ឍី ​ហាក់មមាញឹក​ជាខ្លាំង ដោយនាង​ត្រូវបង្ហាញខ្លួន​តាមកម្មវិធី និង កិច្ចសម្ភាសន៍ផ្សេងៗ។​ដោយឡែក ថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលខ្លួនសម្ភាសន៍ក្នុង​កម្មវិធី​របស់​ម៉ាដាម Pichy

​ដែលជាអ្នកមាន​ឥទ្ធិពលមួយរូប​ប្រចាំប្រទេសថៃ។ ​ក្នុងកិច្ចសម្ភាសន៍នោះ ​នាង​ត្រូវ​បាន​គេ​សួរ​សំណួរ​ជាច្រើន ហើយក៏បាន​រំលឹកពីអតីតកាល​ជាក្មេងកំព្រាគ្មាន​ម្ដាយមើល​ថែផងដែរ។​យ៉ាងណាមិញ ក្រោយឮបែបនេះម៉ាដាម Pichy ក៏បាននិយាយទៅកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍីថា៖ «ខ្ញុំសុំធ្វើជាម្ដាយរបស់អ្នកបានទេ?»។ គ្រាន់តែឮប្រយោគនេះភ្លាម ពេជ្រ វត្តីសារ៉ាវឌ្ឍី

ហាក់រំភើបចិត្តខ្លាំង​រហូត​ទប់ទឹកភ្នែក​មិនជាប់ ​ដោយនេះជាលើក​ដំបូងដែលនាង​ទទួលបានអារម្មណ៍​បែបនេះ ​ហើយមិនត្រឹម​តែប៉ុណ្ណឹង ​ម៉ាដាម Pichy ​ក៏​បាន​ឱ្យ​​កាដូ​ជា​កាបូប​យីហោ ​Chanel ដែលមាន​តម្លៃប្រមាណ​ជាង ៥ ម៉ឺន​បាតដល់នាងផងដែរ៕