ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម នោះ ដែលជាតារាល្បីឈ្មោះក្នុងសិល្បៈដោយសារចម្រៀងបែបបុរាណខ្មែរ ក្រោយទទួលបានការបង្រៀនដោយផ្ទាល់ដៃរបស់លោកឪពុកដែលជាអ្នកសិល្បៈភ្លេងបុរាណខ្មែរ។ ដោយឡែក ក្រុមគ្រួសារត្រកូលខាត់ មានបងប្អូនទំាងអស់សរុប ៩នាក់ មានដូចជា តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម, ខាត់ ចំរើន, ខាត់ សារ៉ុម, ខាត់ សារ៉េម, ខាត់ ស្រីវង, ខាត់ អាយ៉ៃ, ខាត់ សេរី, ខាត់ សួស្តី និង ខាត់ ណាចា។ដោយឡែក ថ្មីៗនេះ មហាជនជាច្រើន បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពសុខភាពរបស់លោក ខាត់ ចំរើន ជាខ្លាំង
ខណៈតារាប្រុសរូបនេះកំពុងដេកស្ដូកស្ដឹងលើគ្រែពេទ្យដោយសារជំងឺ ខូចក្រលៀន និង ក្រិនថ្លើម។យ៉ាងណាមិញ នៅមុននេះបន្តិច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាត់ សុឃីម ជួបទុក្ខធំ ដោយសារប្អូនប្រុសរបស់ខ្លួន គឺ ខាត់ ចំរើន បានលាចាកលោកនេះបាត់ទៅហើយ ទំាងវ័យក្មេង។ សុឃីម ស្លុតចិត្តពេកបានត្រឹមពោលពាក្យយ៉ាងខ្លីថា ៖
«សូមប្អូនទៅកាន់ឋានសុខ ជាតិក្រោយសូមអោយអាយុវែង ទៅចុះ កុំគិតពីប្រពន្ធកូន បងប្អូនមើលថែហើយ បងជួយអោយកូនៗរបស់ឯង រៀនសូត្រចប់ចុងចប់ដើម ពុកអើយអាចំរើនវាទៅមើលថែពុកហើយ»។ឃើញបែបនេះ ធ្វើឲ្យ មហាជនមិនតិចនាក់ទេ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់
ហើយក៏បានបង្ហោះសារចូលរួមរំលែកទុក្ខនៃគ្រួសារនៃសពផងដែរ។ហ្វេសប៊ុកឈ្មោះ ” ទ្រព្យលោកពុក” បានបញ្ជាក់បន្ថែមថា “សូមជម្រាបជូន ទស្សនិកជន និង បងប្អូនទាំងអស់ កម្មពិធី ទ្រព្យលោកពុក មិនអាចធ្វើការផ្សាយបានទេ ដោយសារ ក្រុមយើងខ្ញុំបាន បាត់បង់ សមាជិកម្នាក់ គឺ លោក ខាត់ ចំរើន ដែលជា កូនទី 2 នៃ គ្រួសារត្រកូល ខាត់ គាត់បានទទួល មរណភាព នៅថ្ងៃទី 20 ខែ វិច្ឆិកា ឆ្នាំ 2022 វេលាម៉ោង 5:00 ព្រឹក ហើយ
ពិធីបុណ្យបារព្ធធ្វើនៅ គេហដ្ឋាន នៃសព ក្នុង បុរី ពន្លឺថ្មី ភូមិ ត្រពាំងព្រាយ ភ្នំបាសិត សូមលោក ខាត់ ចំរើន ទៅកាន់ សុគតិភព”។ទទួលបានដំណឹងនេះភ្លាម ធ្វើឲ្យ លោក អ៊ឹម ជីវ៉ា មិនចាំយូរទេ ក៏បានទៅចូលរួមបុណ្យសព របស់ លោក ខាត់ ចំរើន ភ្លាមៗ ពេលទៅដល់ ក៏បានឃើញ អ្នកនាង សុឃីម យំឡើងហើមភ្នែកអស់ហើយ ដល់ថ្នាក់ធ្វើឲ្យលោក ទប់ទឹកភ្នែកក៏អត់ជាប់ដែរ រួចពោលថា “មកចូលរួមពិធីបុណ្យសព តារាកំប្លែង លោក ខាត់ ចំរើន អាណិតណាស់ សូមចូលរួមសោកស្តាយផង”។
Leave a Reply