ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការអាសូរជាខ្លាំង ដោយខ្សែវីដេអូមួយ ដែលបង្ហាញពីសកម្មភាពចោរឆ…ក់ ហើយបណ្ដាលឲ្យជនរងគ្រោះ ដួលម៉ូតូ ត្រូវរថយន្តកិន កូនជនរងគ្រោះស្លា…ប់ ង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ហើយមានអ្នកចែករលែកយ៉ាងព្រោងព្រាត។ ហេតុនេះ ផងដែរ បានកើតឡើង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងស្រុកស្អាង ខេត្តកណ្ដាល តែក្នុងវីដេអូ ខុសឆ្នាំដោយសារ
ម្ចាស់របស់វីដេអូក្នុងរថយន្ត មិនបាន កំណត់ថ្ងៃខែឲ្យបានត្រឹមត្រូវ។ក្នុងនោះដែរ ការបាត់បង់សាច់ញាតិ ព្រោះតែចោរខាងលើ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Seng Mony ដែលជាសាច់ញាតិ បានបង្ហោះសារ អំពាវនាវ ឲ្យអាជ្ញាធរជួយវែងរកមុខចោរ ដោយសរសេររៀបរាប់ទាំងក្ដីសោកស្ដាយក្មួយស្រីថា ៖
«ពីខ្ញុំបាទ សេង មុន្នី សូមលើកដៃសំពះ ពឹងបងប្អូនគ្រប់គ្នា ជួយស៊ែវីឌីអូនេះម្នាក់មួយ ដើម្បីជួយរកមុខចោរឆ-ក់កាបូបក្នុងវីឌីអូននេះផង ព្រោះក្មួយស្រីខ្ញុំបានបា-ត់-ប-ង់-ជី-វិ-តបាត់ហើយ សូមបងៗសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជួយអន្តរាគមន៍រកយុត្ដិធម៌ឲ្យក្មួយស្រីខ្ញុំផង ក្មួយស្រី អាល រីកា»៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply