ចូលរួមត្រេកអរផង! ទីបំផុតអ្នកនាងឌី សូនិត្តា បានក្លាយជាចាស់​ជ័យលាភី ​I Am A ​Singer រដូវ​កាលទី ៣​ហើយ

26

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កាលពីរាត្រីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធីប្រកួតចម្រៀងតារាអាជីពលំដាប់ពិភពលោក I Am A Singer រដូវកាលទី ៣ បានចូលដល់វគ្គផ្ដាច់​ព្រ័ត្រ​ហើយ ​ក្រោយប្រកួត​អស់រយៈ​ពេលជា​ច្រើនខែ ដោយម្ចាស់ជ័យ​លាភីបាន​ទៅលើតារា​ចម្រៀង ​និង សម្ដែងអាជីពអ្នកនាង ​ឌី សូនិត្តា។​ដោយឡែក ក្រោយប្រកួតឈ្នះពានរង្វាន់ជ័យលាភីភ្លាម គេសង្កេតឃើញថាមានការអបអរ​សាទរជាច្រើន​ពីសំណាក់​អ្នកគាំទ្រ ​និង ​មិត្តសិល្បករ ​សិល្បការិនី ដល់អ្នកនាង ឌី សូនិត្តា

ដែ​ល​នាងពិតជាសក្ដិសមនឹងទទួលពានមួយនេះ ក្រោយតស៊ូអស់ជាច្រើនឆ្នាំ។បន្ថែមពីនេះ ឌី សូនិត្តា ក៏បានបង្ហាញអារម្មណ៍ខ្លួនឯងភ្លាមៗ តាមរយៈសារ​នៅលើបណ្ដាញ​សង្គមថា៖ «ខ្ញុំធ្វើបានហើយ​បងប្អូនអើយ!​ ខ្ញុំពិតជាអរគុណ​យ៉ាងក្រៃ​​លែង​ដល់​ការរួមចំណែក​យ៉ាងធំធេងពីពុកម៉ែ​បងប្អូនដែលធ្វើឱ្យ​សុបិនខ្ញុំក្លាយ​ទៅជាការពិត។ ​

នៅយំនៅឡើយ ​ទះខ្លួនឯងបីបួន​ដៃថាពិតជាការ​ពិតមែន ខ្ញុំឈ្នះ​ខ្លួន​​ឯង​ហើយ ខ្ញុំឈ្នះជីវិត​ដ៏កម្សត់នេះហើយ ​ឈ្នះឧបសគ្គដ៏​អាក្រក់នេះហើយ ​ឈ្នះដោយការប្រឹង​ទាំងមិនដែលចុះចាញ់»។ «ខ្ញុំពិតជាអរគុណយ៉ាងជ្រាលជ្រៅដល់​ក្រុមការងារ ហង្សមាស ​ទាំងអស់ដែលនៅពីក្រោយឆាក ​ស្ទើរតែគ្មានពេលសម្រាក​សម្រាប់ខ្លួនឯង

អរគុណដល់​​លោក​គ្រូដ៏​អស្ចារ្យ​របស់នាងខ្ញុំ ​Mao Kithya-Frank ដែលលើកទឹកចិត្តសិស្ស​គ្រប់ពេល ជាហ្វេនដំបូងគេរបស់​សិស្សនៅក្នុងកម្មវិធី​លំដាប់ថ្នាក់ពិភពលោកមួយនេះ
អរ​គុ​ណ​​បទ​ពិសោធន៍ដ៏ធំដែលខ្ញុំទទួល​បាននៅក្នុងឆាកជីវិតថ្ងៃនេះ ​១៩.១១.២០២២ ឌី សូនិត្តា ​បំបែកកំណត់ត្រា​ជីវិតនេះបានហើយ»៕