ថាមែនៗ! លោកជំទាវ ហ៊ុន ស៊ីណាត បង្ហោះសារដាក់ចំៗឡើងចត់បាយ ក្រោយឃើញ ដេវិដ ខ្លួនជាតារាប្រើពាក្យសំដីមិនចេះពិចារណា

16

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ព្រះអង្គម្ចាស់ Abdul Mateen ព្រះបុត្រារបស់ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រទេសប្រ៊ុយណេដារូសាឡឹម បានយាងមកប្រទេសកម្ពុជាជាមួយ បីតា ហើយក៏បានធ្វើឲ្យ ប្រជាពលរដ្ឋខ្មែរ ពិសេស នារីៗ មានការចាប់អារម្មណ៍ និងលើកសរសើរយ៉ាងខ្លាំងចំពោះរូបសម្រស់ និងចំណេះដឹងរបស់ព្រះអង្គ ហើយក៏បាននាំគ្នាស៊ែរ និងដាក់ caption ប្លែកៗ ទៅកាន់ព្រះអង្គផងដែរ។ដោយឡែក តារាល្បីពីររូប គឺ ដេវិដ និង អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានចាប់អារម្មណ៍ និងបានប្រើពាក្យសំដី

លើសលួស មិនសមរម្យប៉ុន្មានម៉ាត់ទៅលើ ព្រះអង្គតែម្តង ដែលធ្វើឲ្យ មហាជនមួយចំនួនធំ ផ្ទុះប្រតិកម្មយ៉ាងខ្លាំង នូវទង្វើររបស់តារាទំាងពីរនាក់នេះ។មិនយូរប៉ុន្មាន ដេវិដ និង គង់ ចាន់ស្រីមុំ ក៏បានចេញមុខសុំទោសជាសាធារណៈចំពោះទង្វើររបស់ខ្លួន តែទោះជាយ៉ាងណា គ្រប់គ្នានៅតែមិនអាចទទួលយកបាន ហើយគេក៏ឃើញ លោកជំទាវ ហ៊ុន ស៊ីណាត ក៏ក្តៅចិត្តដែរ ដល់ថ្នាក់ និយាយចំៗថា ៖ «ទាំងប្រុស ទាំងនាងស្រី ខ្លួនជាតារានោះហ៊ានបង្ហោះក្នុង Instagram ប្រើពាក្យសំដីបែបៗនេះ មិនមែនអាប់អោនតែខ្លួនឯងម្នាក់ទេ វាអាប់អោនប្រជាជនខ្មែរទូទាំងប្រទេស

មុននឹងនិយាយ មុននឹងធ្វើ ម៉េចក៏មិនគិតពិចារណា មើលសិន ព្រះអង្គយាង្គមកប្រទេសខ្មែរ ទាំងបីតាផ្តល់កិត្តិយសដល់ប្រជាជនខ្មែរទាំងអស់ ទូទាំងប្រទេស ខ្លួនឯងក៏ជាតារាល្បី ទាំងពីរនាក់ដែរ នេះជាមេរៀនមួយ ដល់មនុស្សទូទាំងប្រទេស មុននឹងនិយាយអ្វី ត្រូវគិតៗ ចាំនិយាយដូចពាក្យចាស់ៗ លោកពោលថា អណ្ដាតជាអាទិ៍កន្លង គួរតែអ្នកផងប្រយ័ត្នអណ្ដាត ស្លាប់ព្រោះអណ្ដាត តាំងឡើងចេញអាវប្បធម៌សូមទោសរួចខ្លួនទៀត»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​