អ្នកនាងពេជ្រ សូលីកា ទម្លាយរឿងកាលពី 3 ឆ្នាំមុន ធ្វើឱ្យនាងមានជំងឺប្រចាំកាយរហូតដល់សព្វថ្ងៃនេះ

38

ភ្នំពេញ ៖ ជឿជាក់មហាជនអ្នកគាំទ្រដែលបានតាមដានជីវិតឯករបស់ តារាចម្រៀងស្រី ពេជ្រ សូលីកា បានជ្រាបហើយថាកន្លងទៅ អ្នកនាងបានជួបនឹងរឿងរ៉ាវព្យុះភ្លៀងជីវិត និងការខកចិត្តជាច្រើន។ យ៉ាងណាមិញ ដ្បិតតែជួបបញ្ហាជីវិតជាច្រើនមែន តែ ពេជ្រ សូលីកា តែងត្រូវបានមហាជនសរសើរខ្លាំងចំពោះភាពរឹងមាំរបស់នាង ដែលតែងបង្ហាញពីជីវិតរស់នៅយ៉ាងរីករាយ និងមានក្ដីសុខ។តួយ៉ាង ស្រាប់តែថ្មីៗនេះ ពេជ្រ សូលីកា ធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងព្រួយបារម្ភចំពោះនាងខ្លាំង

ខណៈបានឃើញនាងបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកធ្វើការសុំចិត្តដល់អ្នកគាំទ្រមួយចំនួន ខណៈមានអ្នកចែករំលែករឿងរ៉ាវមួយចំនួនដល់នាងដែលធ្វើឱ្យនាងនឹកឃើញរឿងឈឺចាប់ដែលកន្លងទៅជាង ៣ ឆ្នាំហើយនោះ។យ៉ាងណាមិញ ពេជ្រ សូលីកា មិនបានបញ្ជាក់ច្បាស់ជុំវិញរឿងរ៉ាវខាងលើនេះឡើយ ដោយគ្រាន់តែរៀបរាប់ថា ៖

«ឃើញបែបហ្នឹងហើយ ធ្វើឱ្យខ្ញុំនឹកឃើញដល់ការឈឺចាប់របស់ខ្ញុំកាលពី 3 ឆ្នាំមុន ការឈឺចាប់នឹងរូបភាពទាំងនោះវាបានធ្វើឱ្យខ្ញុំមានជំងឺប្រចាំកាយដល់សព្វថ្ងៃ អ្វីដែលខ្ញុំសុំដល់អ្នកទាំងអស់គ្នា គឺសុំកុំ mention ឈ្មោះខ្ញុំនឹង សុំកុំ screenshot មកឱ្យខ្ញុំឃើញទៀតអី ខ្ញុំសុំមិនដឹងមិនឮ ខ្ញុំរស់នៅជាមួយកាពិត ខ្ញុំមិនចេះសម្ដែងជាមួយភាពក្លែងក្លាយទេ គឺហត់ ខ្ញុំបានមកដល់សព្វថ្ងៃនេះ គឺខ្ញុំសប្បាយចិត្តនឹងខ្លួនឯងខ្លាំងណាស់ Please respect my decision»៕