ថាមែនៗ! ក្រោយផ្ទុះរឿងតារាល្បីៗច្រើនរូបទទូចកុំឱ្យយក សឿ សុធារ៉ា មក Live ស្រាប់តែចែ កេន ចេញមុខដាក់ចំៗស្ទើរចត់បាយថា

26

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនភាគច្រើនបានជ្រាបហើយ ចាប់តាំងពី សឿ សុធារ៉ា ជួបទុក្ខធំម្ដាយទទួលមរណភាពមក នាងបាននិយាយរៀបរាប់បើកកកាយពីជីវិតបច្ចុប្បន្នកំពុងជួបផលលំបាកជាខ្លាំងផ្នែកជីវភាព ហើយថែមទាំងមានបំណុលជាប់ខ្លួនរាប់ម៉ឺនដុល្លារទៀតផង។ដោយឡែក ក្រោយចាត់ចែងពិធីបុណ្យសព និង ៧ ថ្ងៃជូនម្ដាយចប់សព្វគ្រប់ តារាសម្ដែង សឿ សុធារ៉ា បានបន្តស្នាក់នៅវត្តអារាមដើម្បីរង់ចាំធ្វើបុណ្យគម្រប់ ១០០ ថ្ងៃ ជូនម្ដាយជាទីស្រឡាញ់។ ដោយឡែកក្នុងរយៈពេលនេះ គេឃើញ សឿ សុធារ៉ា

ត្រូវបានអ្នកលក់អនឡាញល្បីឈ្មោះម្នាក់យកនាងមកបង្ហាញមុខក្នុងវីដេអូលើបណ្ដាញសង្គមហ្វេសប៊ុកដើម្បីប្រូម៉ូតផលិតផលផ្សេងៗ និង ស្វែងរកជំនួយពីសប្បុរសជន ជាដើម។យ៉ាងណាមិញ ក្រោយឃើញ សឿ សុធារ៉ា ត្រូវបានគេយកទៅឡាយវីដេអូនោះ ស្រាប់តែអ្នកសិល្បៈជាច្រើនរូប ក្នុងនោះមានទាំងអ្នកដឹកនាំរឿងល្បីផងបានប្រតិកម្ម ដោយម្នាក់ៗបានយល់ឃើញថា

កាលដែលយក សឿ សុធារ៉ា ទៅឡាយនៅមុខមហាជនក្នុងពេលនេះ ហាក់មិនស័ក្តិសមឡើយ ព្រោះមើលទៅស្មារតីរបស់នាងមិននឹងន និង និយាយអាចខុសនាំឱ្យមានរឿងកាន់តែវែងឆ្ងាយ ជាក់ស្តែងដូចជារឿងបំណុលពាក់ព័ន្ធជាមួយអ្នកនាង សូដា នីតា នោះតែម្តង។តួយ៉ាង ក្រោយតារាច្រើនរូបបានប្រតិកម្មបែបនេះ

ស្រាប់តែម្ចាស់ហាងសាឡន និង ជាអ្នកលក់អនឡាញល្បី ដែលគេស្គាល់ឈ្មោះ ចែកេន បានចេញមុខឆ្លើយតបវិញយ៉ាងចាស់ដៃ ដោយក្នុងនោះនាងបានលើកឡើងថា ៖ «មានតែផេកខ្ញុំទេដែលយក ធារ៉ា មកឡាយ ឡាយចំនួន ២ លើក ដើម្បីស្វែងរកសប្បុរសជន ខ្ញុំខុសដែរមែន តើអ្នកនិយាយហ្នឹងបានជួយ ធារ៉ា ឬនៅ? ឬ គ្រាន់តែផុសចង់បាន like ស ខ្មៅបែងចែកឱ្យច្បាស់ សូមបងប្អូនជួយខមមិនម្នាក់មួយមក បើខ្ញុំធ្វើមិនចេញពីបេះដូង បងប្អូនមើលដឹង»៕