ផន សុផារី នាំកូនៗរៀបចំកាដូ Surprise ខួបកំណើតប្ដីឆ្នាំនេះមើលហើយរំភើបជំនួស (មានវីដេអូ)

17

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា មួយរយៈចុងក្រោយនេះគ្រួសារតូចរបស់អតីតតារាកំប្លែង ផន សុផារី បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនខ្នាញ់ដោយសារតែភាពខ្ជូត ច្រឡឺម និង ក្រមិចក្រមើមរបស់កូនស្រីទាំងពីររបស់នាង។ មិនត្រឹមតែកូនៗរបស់ ផន សុផារី តែប៉ុណ្ណោះនោះទេ សូម្បីតែជីវិតប្ដីប្រពន្ធរបស់ក៏នាងតែងតែបង្ហាញភាពផ្អែមល្ហែម តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកធ្វើឱ្យមហាជនច្រណែនជារឿយៗ

ហើយមើលទៅពិតជាមានក្ដីសុខយ៉ាងខ្លាំងផងដែរ។ដោយឡែក នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា នេះ ដែលត្រូវជាថ្ងៃកំណើតរបស់ស្វាមីសម្លាញ់ចិត្តរបស់អ្នកនាង ផន សុផារី គឺលោក សុង សុវណ្ណារ៉ា គណនីហ្វេសប៊ុកផេករបស់នាងបានបង្ហោះវីដេអូពីការរៀបចំ Surprise ទៅកាន់ប្ដីជាមួយនឹងកូនៗទាំង ២ របស់ពួកគេ។ដោយនៅក្នុងវីដេអូនោះ

អ្នកតាមដានសង្កេតឃើញថា អ្នកនាងបាននាំកូនៗទៅហាងនំខេកមួយកន្លែង ដើម្បីច្នៃ និង ដេគ័រនំខួបកំណើតសម្រាប់ស្វាមីសម្លាញ់ និងប៉ាៗ របស់អូន ប៊ែលឡា និង អេលលី។មិនតែប៉ុណ្ណោះ សម្រាប់នំខេករបស់អ្នកនាង ផន សុផារី ដែលបានធ្វើផ្ទាល់ដៃនោះ នាងថែមទាំងបង្កប់អត្ថន័យយ៉ាងមានន័យ មើលទៅពិតជាមានក្ដីសុខណាស់៕ដើម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ