ថាមែនៗ! ក្រោយលោក ដេវីដ ទទួលកំហុសរឿងនិយាយមិនល្អទៅកាន់ព្រះអង្គម្ចាស់ព្រុយនេ ស្រាប់តែសុភ័ក្រ្ត កុសុម៉ា ចេញមុខដាក់ចំៗវិញថា (មានវីដេអូ)

16

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កាលពីយប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ ជុំវិញរឿងរ៉ាវដែលធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានផ្ទុះការចាប់អារម្មណ៍ និង ប្រតិកម្មយ៉ាងខ្លាំង ចំពោះពិធីករ និង ជាតារាសម្តែង លោក ដេវីដ  ជាមួយនឹងវីដេអូបែកធ្លាយមួយបង្ហាញពីការផ្ញើសារជាសំឡេងរបស់រូបគេទៅកាន់ព្រះអង្គម្ចាស់ Abdul Mateen ជាមួយពាក្យសម្តីយ៉ាងអសុរោះនោះមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ។ដោយឡែក បើទោះជាវីដេអូដែលបង្ហោះឡើយនោះត្រូវបានលុបចោលក៏ពិតមែន

ប៉ុន្តែនៅមានមហាជនជាច្រើនក៏បានចម្លង និង យកវីដេអូនោះមកចែករំលែកបន្ត ជាមួយនឹងការផ្ទុះមតិវែកញែកជាច្រើនផុសផុលពេញបណ្តាញសង្គមទាំងហ្វេសប៊ុក និង Tiktok ផងដែរ។យ៉ាងណា ជុំវិញរឿងរ៉ាវខាងលើ ពិធីករ និង តារាសម្តែងរូបនេះ ក៏បានចេញមុខមកសុំទោសជាសាធារណៈនូវកំហុសឆ្គងរបស់ខ្លួនផងដែរ តាមរយៈសារមួយនៅលើគណនីហ្វេសប៊ុករបស់លោកថា ៖ «ខ្ញុំបាទពិតជាសូមទោសនូវរាល់ទង្វើគ្រប់យ៉ាងដែលបានកើតឡើង ដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដីអូ។ ខ្ញុំបាទពិតជាសោកស្តាយណាស់ ដែលមានរឿងនេះកើតឡើង

ហើយធ្វើឱ្យប៉ះពាល់ដល់អ្នកទាំងអស់គ្នាយ៉ាងធ្ងន់ធ្ងរ។ ដោយហេតុតែខ្ញុំបាទលេងសើចជ្រុលជ្រួសលើសដែនកំណត់ពុំបានគិតដិតដល់ ហើយក៏មិននឹកស្មានថាវីដេអូនេះ ត្រូវបានផុសជាសាធារណៈដែរ។ បន្ទាប់ពីបានបង្ហោះប្រមាណ ១០ នាទី ខ្ញុំបាទបានភ្ញាក់រឭកក៏លុបចោលភ្លាមៗ តែមិននឹកស្មានថារឿងនេះ បានធ្វើឱ្យបងប្អូនប្រតិកម្មយ៉ាងខ្លាំង។ នេះជាមេរៀនធំមួយសម្រាប់ខ្ញុំបាទ ហើយខ្ញុំបាទដឹងថាកំហុសនេះពិតជាមិនអាចលើកលែងឱ្យបាន តែសូមចិត្តបងប្អូនទាំងអស់យោគយល់ និង អនុគ្រោះ ព្រោះខ្ញុំបាទពុំដែលមានគំនិតមាក់ងាយ បន្ទោសបន្ទាបជាតិសាសន៍ ឬ ទៅលើបុគ្គលណាមួយឡើយ។ អាស្រ័យហេតុនេះ សង្ឃឹមថាបងប្អូនទាំងអស់គ្នាលើកលែងទោស និង ផ្តល់ឱកាសឱ្យខ្ញុំបាទផងចុះ»។រីឯ តារាស្រី គង់ ចាន់ស្រីមុំ ដែលជាអ្នកបង្ហោះវីដេអូរបស់ លោក ដេវីដ ជុំវិញរឿងរ៉ាវខាងលើនោះ

ក៏បានធ្វើការស៊ែរបន្តពីលោក ដេវីដ ដោយភ្ជាប់ជាមួយនឹងសាររៀបរាប់សុំទោសដល់មហាជនចំពោះកំហុសដោយអចេតនានេះផងដែរ។ ក្នុងនោះ អ្នកនាង បានសរសេរថា ៖ «សុំទោសរាល់កំហុសគ្រប់យ៉ាងដែលពួកយើងលេងដោយ អចេតនា និង មិនបានគិត សង្ឃឹមថាគ្រប់គ្នានឹងលើកលែង ហើយផ្តល់ឱកាសម្តងទៀត»។ដោយឡែក ក្រោយចេញសារសុំទោសជាសាធារណៈដឹងរាល់កំហុសជុំវិញរឿងនេះ គេក៏បានឃើញ កញ្ញា សុភ័ក្ត្រ កុសុម៉ា បង្ហោះវីដេអូមួយបង្ហាញពីលោក ដេវីដ ដែលបានអង្គុយសម្រក់ទឹកភ្នែករហាមហាក់បង្ហាញការសោកស្ដាយខ្លាំងចំពោះរឿងរ៉ាវដែលខ្លួនបានបង្កើតឡើងជាកំហុសដោយមិនបានគិតពិចារណានោះ។ ក្នុងនោះ កញ្ញា សុភ័ក្ត្រ កុសុម៉ា ក៏បានភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «គ្នាយំតាំងពីមកធ្វើការ គ្នាពិតជាសុំទោសទៅកាន់បងប្អូន»៕