ភ្នំពេញ ៖ ជឿជាក់ទស្សនិកជនមិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះម្នាក់ គឺ តាចេក នោះ ដែលមានឈ្មោះដើម ឈុំ ប៊ុនឈឿន ហើយកន្លងទៅ តាមចេក តែងតែបានធ្វើឲ្យប្រិយមិត្តជាច្រើននាំគ្នាសើចលេងសប្បាយបំបាត់ទុក្ខកង្វល់ផ្សេងៗ ។ក្រោយមកក៏បាត់មុខ តារាកំប្លែងជើងចាស់រូបនេះ នៅតាមកម្មវិធីផ្សេងៗនៅលើកញ្ចក់ទូរទស្សន៍នានា ហើយក៏បានធ្វើឲ្យ មហាជនជាច្រើន មានការងើងឆ្ងល់ជាខ្លាំងថា នាយបាត់មុខទៅណា។ ក្រោយមក គេក៏បានឃើញ តាចេក
បានបង្ហោះរូបភាពជាញឹកញាប់ពីសកម្មភាពលក់ផ្លែឈើជាច្រើនមុខ ដែលដាក់លក់តាមផ្លូវទៅ ឧទ្យាជាតិគិរីរម្យ មើលទៅគួរឲ្យចង់ទទួលទានណាស់។ ដោយឡែក កាលពីយប់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីកូនរបស់តារាកំប្លែង តាចេក បានទម្លាយសារ និង វីដេអូឪពុកបង្កាត់ភ្លើងស្នេហ៍ជាមួយស្រី និង ចង់លែងលះប្រពន្ធ។ក្នុងសារបង្ហោះអម នឹង រូបភាព តាចេក
នៅផ្ទះរបស់ស្រីស្នេហ៍ កូនរបស់តារាកំប្លែងរូបនេះបានរៀបរាប់ថា៖ «តារាកំប្លែង តាចេក លួចមានប្រពន្ធចុង ត្រូវប្រពន្ធដើមតាមទាន់ ដោយកូននិយាយថា «ប៉ាខ្ញុំ (តាចេក នាយ ចេក) តារាកំប្លែង លួចមានស្រីសាហាយ ចុះចេញពីផ្ទះ មើលមុខមីស្រីនឹងឱ្យហើយទៅ អ្នកលេងល្ខោន កំប្លែងជាមួយគ្នា។ តាមទាន់ សុំឱ្យទុកពេលថាដោះស្រាយ
តែអត់ដោះស្រាយ រហូតដល់ថ្ងៃទី ០៥.១១.២០២២ គាត់បានចេញពីផ្ទះទៅនៅជាមួយមីស្រីនឹង រហូតឥលូវថ្ងៃ ១៦.១១.២០២២ ពួកខ្ញុំបានទៅដល់ផ្ទះកន្លែងនៅជាមួយមីនឹង គាត់វៃប្រពន្ធកូន ការពារមីស្រីនឹង ឥលូវចង់លែងលះជាមួយប្រពន្ធដោយសារស្រី»។ក្រោយពីឃើញសារ និង វីដេអូនោះហើយ មហាជនក៏កំពុងតែផ្ទុះការវែកញែក និង ចែករំលែកវីដេអូនោះជាបន្តបន្ទាប់ផងដែរ។ ដោយឡែក តារាកំប្លែង តាចេក ក៏មិនទាន់បានឆ្លើយតបនូវរឿងរ៉ាវខាងលើដែលបានកើតឡើងនៅឡើយទេ៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply