ក្រោយលោក សង្ហា ប្រកាសលាឈប់ពីផលិតកម្ម Baramey ចូលផលិតកម្ម Galaxy Navatra ធ្វើអោយលោក វណ្ណដា ចេញមុខដាក់ចំៗបែបនេះថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ លោក វណ្ណដា ម្ចាស់បទ “Time to Rise” ជាក់ជាមិនខាន ដែលតារាចម្រៀងរ៉េប ដ៏ល្បី និងកំពុងពេញនិយមខ្លាំង មិនថាក្មេងចាស់ ប្រុសស្រី ឡើយ។ បទជាច្រើនរបស់ វណ្ណថា នៅតែពេញនិយម និងឮគេចា​​ក់ តាមទីកន្លែងផ្សេងៗ មិនដែលដាច់ឡើយ ព្រមទំាងទទូលបានការគាំទ្រយ៉ាងខ្លាំង ដល់ក្រៅប្រទេសថែមទៀតផង។ស្រាប់តែ ប៉ុន្មានថ្ងៃចុងក្រោយនេះ វណ្ណដា បញ្ចេញបទថ្មី ក្រោមចំណងជើងថា “J+O II” ដែលស្តាប់មើលទៅ លោកកំពុងឈឺចាប់ខ្លាំងចំពោះអ្នកដែលបានក្បត់លោក ធ្វើឲ្យចម្រៀងមួយបទ ទាំងមិនទាន់បានចេញ ត្រូវបែកធ្លាយ។

ក្រោយមក លោក ណុំ ចាន់រតនៈ ហៅ សង្ហា (SONGHA) ដែលជាអ្នកនិពន្ធ និង តារាចម្រៀង នៅផលិតកម្ម Baramey បានចេញមុខ ទំលាយដើមហេតុដែលនាំឲ្យធ្លាយបទចម្រៀងនេះហើយ។អត់ទាន់អស់ទេ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក សង្ហា បានប្រកាសលាឈប់ពីផលិតកម្ម Baramey ហើយ ហើយសម្រេចមកបំពេញតួនាទីជាអ្នកនិពន្ធបទភ្លេងរបស់ផលិតកម្ម Galaxy Navatra ផ្ដាច់មុខតែម្តង ដោយលោកបានបញ្ជាក់ថា ៖

«ខ្ញុំសូមបព្ចាក់អ្នកទាំងអស់គ្នា និងបងប្អូនសិល្បៈករទាំងអស់គ្នាផង។ ខ្ញុំបាទ ណុំ ចាន់រតនៈ ហៅសង្ហា បានសម្រេចចិត្តរួមដំណើរ ជាមួយក្រុមហ៊ុនGalaxy Navatra តែមួយគត់ ចាប់ពីពេលនេះតទៅដោយសម្រេច លាឈប់ពីផលិតកម្ម Baramey និងសម្លាញ់វណ្ណដា មកបំពេញតួនាទីជាអ្នកនិពន្ធបទភ្លេងរបស់ផលិតកម្ម Galaxy Navatra ផ្ដាច់មុខ។ ហើយកុងត្រាជាអ្នកចម្រៀងរបស់ខ្ញុំនៅ ផលិតកម្មបារមីនឹងត្រូវបានចប់នៅក្នុងឆ្នាំនេះហើយ ។

សារដែលខ្ញុំបានសរសេរម្សិលមិញ គោលបំណងតែមួយគត់ គឺខ្ញុំចង់បង្ហាញនូវទំនួលខុសត្រូវរបស់ខ្ញុំរវាងក្រុមហ៊ុនចាស់ដែលខ្ញុំបានបង្កឲ្យមានកំហុសដោយអចេតនា ហើយខ្ញុំពេញចិត្តចូលរួមសហការតាមវិធានការរបស់ក្រុមហ៊ុនបារមីចាត់ចែង ។ដឹងរឿងនេះភ្លាម វណ្ណដា ដែលជាមិត្តសម្លាញ់ ស្និតស្នាលបំផុតរបស់ សង្ហា បានពោលពាក្យទំាងអួលដើម.ក ថា “Dear Songha – សង្ហា សមាជិកគ្រួសារ និង មិត្តសម្លាញ់ ពួកយើងដើរបានឆ្ងាយណាស់ ឆ្ងាយរហូតយើងតែងតែសួរគ្នាថា «យើងអាចមានថ្ងៃនេះដែរ?» ពួកយើងបានចាប់ផ្តើមពីចំណុចសូន្យជាមួយគ្នា បាយមួយប្រអប់ហូបពីរនាក់ ខោអាវពាក់ដែលគ្នា សើចជាមួយគ្នា

យំជាមួយគ្នា ឈឺចាប់រួមគ្នា ហ៊ានស្លាប់មិនហ៊ានក្បត់ ជាមនុស្សម្នាក់ដែលខ្ញុំអោយតម្លៃនិងស្រឡាញ់បំផុតក្នុង Industry ថ្ងៃនេះជាថ្ងៃដែលយើងត្រូវឈឺម្តងទៀត ទាំងដែលបេះដូងយើងទាំង២នាក់មិនទាន់នឹងព្យាបាលប៉ុន្តែដើម្បីតម្លាភាព និងទំនួលខុសត្រូវ គឺតម្រូវអោយយើងត្រូវធ្វើការសម្រេចចិត្តក្នុងនាមជាសិល្បៈករ ពួកយើងហត់ច្រើនហើយសម្លាញ់ ហើយការពិតដែលមិនអាចច្រានចោល គឺយើងបានបង្កើតប្រវត្តសាស្រ្តតន្រ្តីរួមគ្នាជាច្រើននៅក្នុងទសវត្សមួយនេះ ក្នុងការលើកមុខមាត់ជាតិអោយឈរលើតារាងអន្តរជាតិ។ អ្នកពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ។ ជូនពរសម្លាញ់សម្រេចគ្រប់ភារកិច្ចនាពេលខាងមុខ មិត្តភាពរវាងយើងគ្មានអ្វីអាចបំបែកបានឡើយ សង្ហាsuperstar, Love you My twin VD”៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *