ថាមែនៗ! ក្រោយផ្ទុះការរិះគន់រឿងព្រះអង្គម្ចាស់ប្រុយ ណេ ពេក ខណៈនេះលោកដេវីដ និង គង់ ចាន់ស្រីមុំ ចេញមុខបកស្រាយវិញថា

16

ភ្នំពេញ ៖ សូមបញ្ជាក់បន្តិចផងដែរថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានផ្ទុះការចាប់អារម្មណ៍ និង ប្រតិកម្មយ៉ាងខ្លាំង ចំពោះពិធីករ និង ជាតារាសម្តែង លោក ដេវីដ ក្រោយបានឃើញវីដេអូបែកធ្លាយមួយបង្ហាញពីការផ្ញើសារជាសំឡេងរបស់រូបគេទៅកាន់ព្រះអង្គម្ចាស់ Abdul Mateen ជាមួយពាក្យសម្តីយ៉ាងអសុរោះ ដែលបង្ហោះឡើងដោយគណនី Tik Tok របស់អ្នកនាង គង់ ចាន់ស្រីមុំ។ក្នុងនោះដែរ វីដេអូនោះដែរ លោក ដេវីដ បាននិយាយរៀបរាប់បែបលេងសើច តែហាក់ជ្រុលជ្រួសដោយបានប្រើប្រាស់ពាក្យអសុរសខ្លាំងជាសំឡេងបានផ្ញើរទៅកាន់ Instagram របស់ព្រះរាជបុត្រា នៃប្រទេសប្រុយណេ Abdul Mateen

ធ្វើឱ្យមហាជនផ្ទុះប្រតិកម្ម មានការមិនពេញចិត្តយ៉ាងខ្លាំង។បើទោះជាវីដេអូដែលបង្ហោះឡើយនោះត្រូវបានលុបចោលក៏ពិតមែន ប៉ុន្តែនៅមានមហាជនជាច្រើនក៏បានចម្លង និង យកវីដេអូនោះមកចែករំលែកបន្ត ជាមួយនឹងការផ្ទុះមតិវែកញែកជាច្រើនផុសផុលពេញបណ្តាញសង្គមទាំងហ្វេសប៊ុក និង Tiktok ផងដែរ។យ៉ាងណា នៅរសៀលថ្ងៃដដែលពិធីករ និង តារាសម្តែងរូបនេះ ក៏បានចេញមុខមកសុំទោសជាសាធារណៈនូវកំហុសឆ្គងមួយនេះតាមរយៈសារមួយនៅលើគណនីហ្វេសប៊ុករបស់លោកថា ៖

«ខ្ញុំបាទពិតជាសូមទោសនូវរាល់ទង្វើគ្រប់យ៉ាងដែលបានកើតឡើង ដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដីអូ។ ខ្ញុំបាទពិតជាសោកស្តាយណាស់ ដែលមានរឿងនេះកើតឡើង ហើយធ្វើឱ្យប៉ះពាល់ដល់អ្នកទាំងអស់គ្នាយ៉ាងធ្ងន់ធ្ងរ។ ដោយហេតុតែខ្ញុំបាទលេងសើចជ្រុលជ្រួសលើសដែនកំណត់ពុំបានគិតដិតដល់ ហើយក៏មិននឹកស្មានថាវីដេអូនេះ ត្រូវបានផុសជាសាធារណៈដែរ។ បន្ទាប់ពីបានបង្ហោះប្រមាណ ១០ នាទី ខ្ញុំបាទបានភ្ញាក់រឭកក៏លុបចោលភ្លាមៗ តែមិននឹកស្មានថារឿងនេះ បានធ្វើឱ្យបងប្អូនប្រតិកម្មយ៉ាងខ្លាំង។ នេះជាមេរៀនធំមួយសម្រាប់ខ្ញុំបាទ ហើយខ្ញុំបាទដឹងថាកំហុសនេះពិតជាមិនអាចលើកលែងឱ្យបាន

តែសូមចិត្តបងប្អូនទាំងអស់យោគយល់ និង អនុគ្រោះ ព្រោះខ្ញុំបាទពុំដែលមានគំនិតមាក់ងាយ បន្ទោសបន្ទាបជាតិសាសន៍ ឬ ទៅលើបុគ្គលណាមួយឡើយ។ អាស្រ័យហេតុនេះ សង្ឃឹមថាបងប្អូនទាំងអស់គ្នាលើកលែងទោស និង ផ្តល់ឱកាសឱ្យខ្ញុំបាទផងចុះ»។ខណៈនេះដែរ គេក៏បានឃើញ តារាស្រី គង់ ចាន់ស្រីមុំ ដែលជាអ្នកបង្ហោះវីដេអូរបស់ លោក ដេវីដ ជុំវិញរឿងរ៉ាវខាងលើនោះ ក៏បានធ្វើការស៊ែរបន្តពីលោក ដេវីដ ដោយភ្ជាប់ជាមួយនឹងសាររៀបរាប់សុំទោសដល់មហាជនចំពោះកំហុសដោយអចេតនានេះផងដែរ។ ក្នុងនោះ អ្នកនាង បានសរសេរថា ៖ «សុំទោសរាល់កំហុសគ្រប់យ៉ាងដែលពួកយើងលេងដោយ អចេតនា និង មិនបានគិត សង្ឃឹមថាគ្រប់គ្នានឹងលើកលែង ហើយផ្តល់ឱកាសម្តងទៀត»៕