ក្តៅដូចបាយពុះ! អ្នកសូដា នីតា បង្ហោះសារទារលុយ ៥ ម៉ឺនដុល្លារ ពីអ្នកនាងសឿ សុធារ៉ា វិញក៏ព្រោះតែ

19

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា តារាសម្ដែងស្រី សឿ សុធារ៉ា ជួបទុក្ខធំបាត់បង់ម្ដាយ ព្រមទាំងអ្នកនាងបាននិយាយរៀបរាប់ក្រោយពីម្ដាយទទួលមរណភាពបានឱ្យដឹងថា អ្នកនាងនៅសល់តែសម្បកខ្លួនទេ សូម្បីតែលុយសម្រាប់ធ្វើបុណ្យសពជូនម្ដាយក៏គ្មានលទ្ធភាពដែរ ធ្វើឱ្យមហាជនលើបណ្ដាញសង្គមហាក់ខ្លោចចិត្តអាណិតរូបនាងជាខ្លាំង។ដោយឡែក ស្របពេលដែលឃើញ សឿ សុធារ៉ា ជួបទុក្ខធំបាត់បង់ម្ដាយ និង អស់លទ្ធភាពសល់តែសម្បកខ្លួនបែបនេះ គេក៏បានឃើញអ្នកនាង សូដា នីតា ដែលធ្លាប់ប្រកាសជាម្ចាស់បំណុលរបស់តារាស្រីរូបនេះ ក៏បានធ្វើរឿងមួយឱ្យមហាជនសរសើរពីទឹកចិត្តរបស់នាងយ៉ាងខ្លាំង ដោយអ្នកនាងបានប្រកាសលើកលែងបំណុលប្រមាណជិត ៥ ម៉ឺនដុល្លារ

ដែល សឿ សុធារ៉ា បានជំពាក់ចោលទាំងអស់ និង ថែមទាំងបានចូលបុណ្យសព ៧ ថ្ងៃ ម្តាយនាងចំនួន ៥០ ដុល្លារទៀត។យ៉ាងណាមិញ ខណៈពេលអ្នកនាង សូដា នីតា ប្រកាសលើកលែងបំណុលនេះ គេក៏ពុំបានឃើញអ្នកនាង​ សឿ សុធារ៉ា ចេញបង្ហោះសារ ឬ និយាយអ្វីជុំវិញរឿងនេះឡើយ ប៉ុន្តែស្រាប់តែថ្មីៗនេះ គេក៏បានឃើញអ្នកនាង សឿ សុធារ៉ា បានធ្វើការនិយាយនៅក្នុងការឡាយវីដេអូហ្វេសប៊ុក ដែលអ្នកនាងនិយាយជុំវិញរឿងរ៉ាវនេះទៅកាន់ អ្នកនាង សូដា នីតា ដោយសុំមិនតបតចំពោះរឿងបំណុលនេះទេ និង មិននិយាយបញ្ជាក់ពីមូលហេតុអ្វីឡើយ ដោយគ្រាន់តែ សឿ សុធារ៉ា

សុំឱ្យអ្នកនាងទៅសូមខមាទោសម្ដាយរបស់ខ្លួនវិញ។ក្រោយឃើញ អ្នកនាង សឿ សុធារ៉ា ចេញនិយាយក្នុងការឡាយហ្វេសប៊ុកបែបនេះ ស្រាប់តែ អ្នកនាង សូដា នីតា បានបង្ហោះសារនិយាយឆ្លើយតបទៅវិញ ដោយប្រកាសឱ្យអ្នកនាង សឿ សុធារ៉ា ចេញមុខសុំទោសសាធារណៈជាបន្ទាន់ បើមិនដូច្នោះទេ អ្នកនាងនឹងឱ្យ​ អ្នកនាង សឿ សុធារ៉ា សងបំណុលទាំងអស់វិញ និង ធ្វើការចេញលិខិតចរចាបំណុល ដើម្បីត្រៀមដាក់ពាក្យបណ្ដឹងបើមិនទៅជួបអ្នកនាងទៀតផង។ក្នុងនោះ អ្នកនាង សូដា នីតា រៀបរាប់ថា ៖ «នាងខ្ញុំសូមឆ្លើយតបទៅ សឿ សុធារ៉ា! តើប្អូនជាមនុស្សរស់នៅដែលប្រើខួរក្បាលជាមនុស្សឬក៏ជាអ្វី?

ដែលមិនស្គាល់គុណទោស នៃការលើកលែងបំណុលជិត ៥ ម៉ឺន$$$ ដែលកន្លងមកលេងតុងទីនមិនសងខ្ញុំ (ខ្ញុំលេងជាមួយក៏មិនសង លេងជាមួយខ្ញុំ ដេញយកលុយហើយមិនសង) នៅហៅឱ្យខ្ញុំទៅខមាទោសម្តាយដែលស្លាប់ទៀត? ចាំមានទំនេរ ខ្ញុំនឹងឡាយនិយាយរឿងប្អូន បោកគេៗ ធ្លាប់ចាប់ប្អូនបើដាក់ចូលក្រសួង ទាំងយប់ពីបទឆបោកមិនសងលុយគេ ហើយគេហៅខ្ញុំដាក់បន្ថែមរឿង ,,, ! ហើយបើ សឿ សុធារ៉ា មិនបកស្រាយ សុំទោសខ្ញុំជាសាធារណៈទេ នាងខ្ញុំសុំលើកយកបំណុលយកវិញទាំងអស់ នឹងចេញលិខិតពីខាងមេធាវីនាងខ្ញុំ មកធ្វើកិច្ចចរចារសងបំណុល បើមិនមកជួប នាងខ្ញុំសុំប្រកាសប្តឹង សឿ សុធារ៉ា ទាមទារលុយមកវិញទាំងអស់នឹងទាមទារសំណងជំងឺចិត្តបន្ថែម ! (ឯកសារបញ្ចី សំលេងមានទាំងអស់) សុខចិត្តលំបាក ចេញគេជំនួសរាល់ថ្ងៃហើយ នៅមិនគុណទោស ធ្វើបុណ្យ ចំមនុស្សក្បាលខ្មៅ រមើសគុណ»៕