អុញនោះ! ក្រោយសូដា នីតាលើកលែងលុយតុងទីន ៥ ម៉ឺនដុល្លារ ស្រាប់តែសឿ សុធារ៉ា ទទូចឱ្យ សូដា នីតា ទៅអុជធូបថា (មានវីដេអូ)

24

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កាលពីចុងខែតុលា ឆ្នាំ ២០២២ កន្លងទៅ ខណៈពេលតារាសម្ដែងស្រី សឿ សុធារ៉ា ជួបទុក្ខធំបាត់បង់ម្ដាយ ព្រមទាំងអ្នកនាងបាននិយាយរៀបរាប់ក្រោយពីម្ដាយទទួលមរណភាពបានឱ្យដឹងថា អ្នកនាងនៅសល់តែសម្បកខ្លួនទេ សូម្បីតែលុយសម្រាប់ធ្វើបុណ្យសពជូនម្ដាយក៏គ្មានលទ្ធភាពដែរ ធ្វើឱ្យមហាជនលើបណ្ដាញសង្គមហាក់ខ្លោចចិត្តអាណិតរូបនាងជាខ្លាំង។ដោយឡែក ស្របពេលដែលឃើញ សឿ សុធារ៉ា ជួបទុក្ខធំបាត់បង់ម្ដាយ និង អស់លទ្ធភាពសល់តែសម្បកខ្លួនបែបនេះ

គេក៏បានឃើញអ្នកនាង សូដា នីតា ដែលធ្លាប់ប្រកាសជាម្ចាស់បំណុលរបស់តារាស្រីរូបនេះ ក៏បានធ្វើរឿងមួយឱ្យមហាជនសរសើរពីទឹកចិត្តរបស់នាងយ៉ាងខ្លាំង ដោយអ្នកនាងបានប្រកាសលើកលែងបំណុលប្រមាណជិត ៥ ម៉ឺនដុល្លារ ដែល សឿ សុធារ៉ា បានជំពាក់ចោលទាំងអស់ និង ថែមទាំងបានចូលបុណ្យសព ៧ ថ្ងៃ ម្តាយនាងចំនួន ៥០ ដុល្លារទៀត។យ៉ាងណាមិញ ខណៈពេលអ្នកនាង សូដា នីតា ប្រកាសលើកលែងបំណុលនេះ

គេក៏ពុំបានឃើញអ្នកនាង​ សឿ សុធារ៉ា ចេញបង្ហោះសារ ឬ និយាយអ្វីជុំវិញរឿងនេះឡើយ ប៉ុន្តែស្រាប់តែថ្មីៗនេះ គេក៏បានឃើញអ្នកនាង សឿ សុធារ៉ា បានធ្វើការនិយាយនៅក្នុងការឡាយវីដេអូហ្វេសប៊ុក ដែលអ្នកនាងនិយាយជុំវិញរឿងរ៉ាវនេះទៅកាន់ អ្នកនាង សូដា នីតា ដោយសុំមិនតបតចំពោះរឿងបំណុលនេះទេ និង មិននិយាយបញ្ជាក់ពីមូលហេតុអ្វីឡើយ ដោយគ្រាន់តែ សឿ សុធារ៉ា សុំឱ្យអ្នកនាងទៅសូមខមាទោសម្ដាយរបស់ខ្លួនវិញ៕