អ្នកនាង ចាន់ កែវនិមល នៅតែរក្សាសម្រស់ស្រស់ស្អាតប្លែកបើទោះបីជាជិត​ដល់ថ្ងៃសម្រាល​កូនឆាប់ៗនេះទៅហើយ

22

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ អ្នកនាង ចាន់ កែវនិមល នោះ ដែលជា ពិធីការិនី ដ៏ល្បីមួយរូប មិនត្រឹមតែ ពូកែលេងពាក្យសំដី នោះទេ បើនិយាយពីសម្រស់ និងការតុបតែងខ្លួនវិញ ពិធីការិនី រូបនេះ មិនឲ្យចាញ់តារាសម្តែងល្បីៗ ឡើយ។ ដោយឡែក បច្ចុប្បន្ន ពិធីការិនី រូបនេះ និងស្វាមី កំពុងសាងក្តីសុខ ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន ព្រមទំាងបានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំង ជូនកូនស្រីសំណព្វ តែម្នាក់គត់ គឺទេពី ដោយតែងតែនាំទៅលំហែកាយ និងញុំាអាហារ តាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ឡើយ ជាពិសេស ពេលនេះ និមល កំពុងពពោះ កូនប្រុស ម្នាក់ទៀត

បានជាង ៨ ខែហើយ តែសុខភាពម៉ាក់រូបនេះ ល្អណាស់ និងរូបសម្រស់វិញមិនបាច់និយាយទេ ស្អាតជាប់ជានិច្ចអ៊ីចឹងហ្មង។ ជុំវិញ​រឿង​នេះ ពិធី​ការិនី ដែល​ជា​អតីត​សាស្ត្រាចារ្យ​គ្រូបង្រៀន​ដ៏​ឆ្នើម​មួយខាងលើ តែងតែ​ប្រាប់​ជា​រឿយ​ៗថា ខ្លួន​កាត់​ម៉ូត​បាំង​ពោះ​ដើម្បី​កុំ​ឲ្យ​ឃើញ​ធំ​នោះ។ ទោះជាការមើលឃើញបែបនេះពិតមែន តែធាតុពិតពេលនេះ ពោះអ្នកនាង កាន់តែធំ, គីឡូ​កាន់តែ​ឡើង​ស្រើតៗ, បាត់បង់​សោភ័ណភាព​ពី​មុន​ ​តែម្ដង។ ទោះយ៉ាងណាការមានទម្ងន់ជិតសម្រាលនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ការងាររបស់ អ្នកនាង កែវ ចាន់និមល ឡើយ ដោយអ្នកនាង នៅតែបន្តធ្វើការធម្មតា

ព្រោះសុខភាពរបស់អ្នកនាងល្អ កូនមិនបានធ្វើទុក្ខ ឲ្យអ្នកនាងពិបាកឡើយ ពោលមានកូនដូចអត់កើតអញ្ចឹង។យ៉ាងណាមិញ នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ និមល បានបង្ហោះរូបភាពប៉ុន្មានសន្លឹកទៀតហើយ មើលទៅរូបរាង និងសម្រស់ គឺនៅស្អាតដដែល អត់​ប្រែសោះ បើទោះខ្លួនកំពុងពពោះ ក៏ដោយ រួចប្រាប់យ៉ាងខ្លីថា ៖«គម្រោងថាសម្រាក មុនសម្រាល២ខែ ក្រោយសម្រាល ៣ខែ តែធ្វើមិនបាន កូននឹងមិនខឹង ព្រោះកំណើតកូនអោយម្តាយស្រួលខ្លួនធម្មតា ដូចអត់ទម្ងន់ តែម៉ាក់រាងអន់ចិត្តវិញ ព្រោះមិនហ៊ានទទួលការងារច្រើនពេក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​