អ្នកនាង Love Riya ទៅពិនិត្យផ្ទៃពោះលើកនេះ រំភើបស្ទើររកនិយាយអត់ចេញជាពិសេសស្វាមី​ឱប​យ៉ាង​ណែននិងផ្តាំសារទៅកាន់ហ្វេនៗថា (មានវីដេអូ)

48

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាហ្វេសប៊ុកអ្នកនាង Love Riya ដែលជាអ្នកលក់ឡេដ៏ល្បីឈ្មោះមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត មានលុយឡាន ផ្ទះវីឡា ជាពិសេសមានមុខជំនួញជាច្រើននៅក្នុងដៃទៀតផង៕ សូមរំលឹកបន្តិចផងដែរថា អ្នកនាង ធ្លាប់បានរៀបការម្តងហើយតែលែងលះគ្នាវិញ ដោយបន្សល់បាននូវកូនស្រីដ៏គួរអោយស្រលាញ់មួយគឺអូន ទែនៗ។ មិនទាន់បានប៉ុន្មានផងស្រាប់តែ អ្នកនាង Love Riya បានស្គាល់កំលោះរូបសង្ហារម្នាក់មានមុខងារជាមន្រ្តីប៉ូលីសគឺលោក ហេង គីមហៀង៕ ដោយឡែក ក្រោយពីរៀបការ រហូតមានកូនជាដំណក់ឈាមរួមគ្នានោះ,

គេសង្កេតឃើញថា ស្នេហារបស់អ្នកលក់ឡេដ៏ល្បី អ្នកនាង Love Riya ជាមួយលោកប៉ូលិសរូបសង្ហា ហេង គីមហៀង កាន់តែល្អប្រសើរឡើង។អ្នកនាង Love Riyaកំពុងទម្ងន់កូនទី២របស់ខ្លួនជាកូនប្រុស ហើយពេលនេះ ពពោះ​បានរយៈ​ពេល៨ខែហើយ ដោយត្រូវគ្រប់ខែនៅក្នុងអំឡុងខែមករា ឆ្នាំ២០២៣ខាងមុខនេះ។ តែអ្នកលក់ឡេដ៏ល្បីរូបនេះ សម្រេចចិត្តសម្រាលកូនតាម​មធ្យោបាយ​វះកាត់ ដោយលោកហេង គីម ហេងជាស្វាមី បានបញ្ជាក់ថា

«ឆ្នាំនេះកាន់ដៃប្រពន្ធក្នុងបន្ទប់វះ,កា,ត់(សម្រាលកូន)ជាមួយប្រពន្ធសម្លាញ់»។ការបានអ្នកនាងLove Riya ជាប្រពន្ធនេះ លោក ហេង គីមហេង ធ្លាប់សរសើរសំណាងខ្លួនឯង បានប្រពន្ធល្អហើយ មានកូនប្រើស្រាប់ទៀត។ ជាមួយគ្នានេះ ជារឿយៗ លោកបានប្ដេជ្ញាការពារប្រពន្ធកូន និងស្រឡាញ់ភរិយាដល់ចាស់កោងខ្នងទៀតផង។ជាក់ស្ដែង នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ

លោកបានបង្ហោះរូបថតឱបប្រពន្ធរបស់ខ្លួន ហើយថេកដាក់ «ក្ដីស្រលាញ់ជានិរន្តរិ៍.» អមដោយការពោលពាក្យបង្ហាញការនឹករំលឹកថា «ខានក្បែរតែប៉ុន្មានថ្ងៃសោះក៏មានអារម្មណ៍ថា នឹកខ្លាំងណាស់​យប់នេះបងសុំគេងអោបអោយបាត់នឹកហើយណាប្រពន្ធសម្លាញ់ Love Riya ​
​មានអារម្មណ៍ថាកក់ក្ដៅខ្លាំងណាស់»៕ ដោយឡែក Love Riya បានប្រាប់យ៉ាងខ្លីថា​ “ថ្ងៃនេះមាំមីមកមើលមុខអូនតនៗ បងអូនមានឃើញអីប្លែកអត់”។ ចាប់អារម្មណ៍កន្លែងនេះពេក ហ្វេនៗនាំគ្នាតបវិញថា ៖ មុខដូចប៉ាៗណាស់តនៗ, អូនដូចប៉ាៗខ្លាំងណាស់ពៅ, ច្រមុះស្អាតណាស់ចែ, ច្រមុះស្រួចដល់ហើយបងយ៉ា, ច្រមុះស្រួច,ឡូយ, បានប្រុស១ស្រី១ល្អណាស់បង, ឃើញបបូមាត់ស្រួច ច្រមុះស្រួច, ច្រមុះហើយមាត់ដូចប៉ាៗ, ច្រមុះ ធ្វើតាំងពីក្នុងពោះ។ នៅមានការលើកឡើងជាច្រើនទៀត ភាគច្រើនចាប់អារម្មណ៍ កូនប្រុសក្រោយរបស់ Love Riya ថាមានច្រមុះស្រួចស្អាត ដូចប៉ាៗគេអ៊ីចឹង។