ថ្មីចែស! ចែអំបិលម្ទេស Ms Jin Su ចេញវីដេអូហូបកន្លាតឆៅមើលហើយរំភើបជំនួស (មានវីដេអូ)

25

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់នូវរហស្សនាម ចែអំបិលម្ទេស រួចហើយ ដែលនារីរូបនេះតែងបង្កើតមាតិកាវីដេអូហូបនូវម្ហូបអាហារប្លែកៗពីគេជាមួយអំបិលម្ទេសទាំងគោមៗ ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្ដាញសង្គម។ទន្ទឹមទៅនឹងមាតិកាហូបវីដេអូប្លែកៗបែបនេះ ថ្មីៗនេះមហាជនបានផ្ទុះការភ្ញាក់ផ្អើល

ក្រោយស្ត្រីរូបនេះបង្ហោះវីដេអូហូបកន្លាត តែបែរជាមិនហូបវិញ ដែលនេះអាចថាជាលើកទីមួយហើយសម្រាប់អ្នកធ្វើមាតិការូបនេះបដិសេធមិនហូបវិញ។ជាក់ស្ដែង តាមរយៈវីដេអូប្រមាណ ០៣ នាទី ក្នុងផេក Ms Jin Su ស្ត្រីដែលគេនិយមហៅ ចែអំបិលម្ទេស បានយកកន្លាតជ្រលក់អំបិលម្ទេសមកហូប

តែដោយសារតែមូហេតុសត្វកន្លាតនោះមានក្លិនឆួល និង ឆ្អេះពេក ទើបធ្វើឱ្យខ្លួនពុំអាចហូបវាបាន ដោយបានត្រឹមសុំអធ្យាស្រ័យ និង សុំអភ័យទោសពីសំណាក់មហាជន៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ