ភ្នំពេញ ៖ ជឿជាក់កន្លងមកមហាជនតែងលើកសរសើរពីជីវិតគ្រួសាររបស់តារាចម្រៀងប្រុសសំឡេងធ្ងន់ ឆាយ វីរៈយុទ្ធ និង ភរិយា អ្នកនាង សែ ចាន់ឌី រស់នៅប្រកបដោយសុភមង្គល ជាពិសេសចាប់តាំងពីពួកគេទាំងពីរទទួលបានតំណក់ឈាមកូនស្រីម្នាក់មក ធ្វើឱ្យគ្រួសារទាំងមូលកាន់តែពេញលេញមានក្ដីសុខទ្វេដង។ដោយឡែក ជារឿយៗ ឆាយ វីរៈយុទ្ធ តែងបង្ហោះរូបថតបង្ហាញពីជីវិត
ឯកជនពោរពេញដោយភាពកក់ក្ដៅរបស់នៅជាមួយភរិយា និង កូនស្រី។ មិនខុសពីរាល់ដងប៉ុន្មានឡើយ ថ្មីៗនេះ ឆាយ វីរៈយុទ្ធ បានបង្ហោះរូបថតជួបជុំគ្រួសារតូចរបស់លោកជាថ្មី តែមហាជនអ្នកគាំទ្រហាក់នាំគ្នាចាប់អារម្មណ៍ទៅលើ Caption របស់តារាប្រុសរូបនេះជាខ្លាំងក្រោយលោកលើកឡើងថា ៖ «គ្រួសារខ្ញុំមានតែបីនាក់ទេ ឆ្នាំក្រោយចាំគិតទៀត»។
ការបង្ហើបខ្លីរបស់ម្ចាស់បទ «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» រូបនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសង្ស័យថា លោកលើកឡើងបែបនេះ ទំនងជាជិតមានដំណឹងល្អនឹងត្រៀមស្វាគមន៍សមាជិកថ្មីជាកូនទី ២ នៅឆ្នាំក្រោយនេះហើយ៕
Leave a Reply