មិនចាំយូរ! ក្រោយស្គាល់មុខអ្នកលួ..ចបទចម្រៀងហើយ តារាចម្រៀងរ៉េប វណ្ណដា បានបង្ហោះសាររៀបរាប់ទាំងក្តុកក្តួលថា

25

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កាលពីរាត្រីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនអ្នកគាំទ្រតារាចម្រៀងរ៉េប វណ្ណដា បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីលោកបានបង្ហោះសារជាបន្តបន្ទាប់រហូតដល់ទៅ ២ ដោយទី ១ តារាចម្រៀងរ៉េបរូបនេះ បានបង្ហោះសារជាភាសាអង់គ្លេសយ៉ាងវែងអន្លាយ និង ទី ២ បានបង្ហោះសារជាភាសាខ្មែរ​បញ្ជាក់ពីការប្រកាសបោះចោលបទដែលបែកធ្លាយទាំងអស់ដល់ទៅមួយ Folder របស់លោក។ដោយឡែក បើក្រឡេកទៅមើលសារទី ១ រៀបរាប់ជាភាសាអង់គ្លេសនោះដែរ មហាជនក៏បានចាប់អារម្មណ៍នូវរូបភាពដែល វណ្ណដា បានបង្ហោះអមគឺជាសារផ្ញើពីបុគ្គលមួយរូប ដែលបានធ្វើឱ្យបទចម្រៀងរបស់លោកបែកធ្លាយ

ដោយបុគ្គលរូបនោះបានរៀបរាប់ពន្យល់ពីមូលហេតុនៃការបែកធ្លាយចម្រៀង និង សុំទោសដល់ វណ្ណដា ផងដែរ។យ៉ាងណាក៏ដោយ សាររៀបរាប់ជាភាសាអង់គ្លេសនោះដែរ វណ្ណដា បានបញ្ជាក់ច្បាស់ៗពីការឈឺចាប់របស់លោកដែលបានលះបង់អស់ពីកម្លាំងកាយចិត្តលើតន្ត្រី សូម្បីតែពេលវេលាសម្រាប់គ្រួសារ មនុស្សជាទីស្រឡាញ់ និង ខ្លួនឯងក៏គ្មាន តែចុងក្រោយលោកបែរជាជួបមិត្តចាក់ក្រោយខ្នងទៅវិញ។ ជាងនេះទៅទៀត ការបែកធ្លាយចម្រៀងនេះ មិនមែនជាការក្បត់ពីមនុស្សក្បែរខ្លួនលើកទី ១ នោះទេ គឺជាច្រើនលើកច្រើនសារមកហើយ

តាំងពីលោកឈរលើវិស័យសិល្បៈមកម្ល៉េះ។សាររៀបរាប់ជាភាសាអង់គ្លេសនោះ វណ្ណដា បានរៀបរាប់ឃ្លាចុងក្រោយដែលមានអត្ថន័យហាក់ស្បថពីការក្បត់របស់អ្នកក្បែរខ្លួនថា៖ «…អ្វីដែលខ្ញុំគិតក្នុងចិត្ត ភាគច្រើនមនុស្សពេលនេះកុំសូវឱ្យតម្លៃភាពស្មោះត្រង់ និង ទុកចិត្តខ្លាំងពេក មនុស្សដែលស្គាល់ពីការឡើងចុះអ្នកច្រើនឆ្នាំច្បាស់ នឹងមិនអាចលួចចាក់អ្នកពីក្រោយខ្នងទៀតបានទេ។ នេះគឺជាអ្វីដែលខ្ញុំបារម្ភ និង ជាអ្វីដែលខ្ញុំឈឺចាប់ខ្លាំងនឹងរឿងនេះ។

មនុស្សឥលូវ គឺមើលតែផ្លូវដែលទទួលបានផលចំណេញពីខ្ញុំ ប៉ុន្តែគ្មាននរណាម្នាក់មើលឃើញពីការលះបង់របស់ខ្ញុំសម្រាប់តន្ត្រីនោះទេ! ពេលវេលាដែលខ្ញុំមិនអាចចំណាយជាមួយគ្រួសារ និង មនុស្សដែលខ្ញុំស្រឡាញ់! ពេលវេលាដែលខ្ញុំមិនអាចចំណាយឱ្យខ្លួនឯង។ ខ្ញុំមិនដែលចង់ទទួលបានពាក្យអរគុណ ឬ ការសរសើរពីនរណាម្នាក់ទេ គឺអ្វីដែលខ្ញុំធ្វើ គឺតន្ត្រី។ ហេតុអ្វីខ្ញុំមិនអាចរីករាយធ្វើអ្វីដែលខ្ញុំស្រឡាញ់ជាងគេ?…»៕ «… What eats me up inside is that majority of people nowadays do not value loyalty & trust anymore, people you’ve known for years through ups & downs will not even hesitate to stab you in your back anymore. That’s what I care about & that’s why I’m sick of this shit. People nowadays only look for ways they can benefit off of me but no one ever sees the sacrifices I made for our music industry, the time I do not get to spend with my family and loved ones, the time I do not get to spend with myself. I never wanted any thanks or even appreciation from anybody, all I ever wanna do is make music. Why can’t enjoy the one thing I love to do most?…»។