អុញនោះ! ជី ដេវីត បង្ហោះសារវែងអន្លាយរៀបរាប់ពីការចោទប្រកាន់ទាំងកណ្តាលយប់ថា

26

ភ្នំពេញ ៖ នៅយប់ថ្ងៃទី ១៤ ឈានចូលទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ កំពូលតារាចម្រៀងរ៉េប ជី ដេវីត បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ភ្ញាក់ផ្អើល និងធ្វើការវែកញែកយ៉ាងខ្លាំង ខណៈបានឃើញលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាប្រុសរូបនេះ បញ្ចេញសារមួយយ៉ាងវែងអន្លាយហាក់ចង់បង្ហាញប្រាប់មហាជនឱ្យដឹងថាលោកកំពុងទទួលរងការចោទប្រកាន់ជុំវិញរឿងរ៉ាវមួយយ៉ាងអយុត្តិធម៌។យ៉ាងណាមិញ អត្ថន័យសារនោះ លោក ជី ដេវីត ពុំបានធ្វើការបញ្ជាក់ឱ្យច្បាស់ៗជុំវិញរឿងរ៉ាវនោះឡើយ ដោយគ្រាន់តែធ្វើការរៀបរាប់និយាយដោយប្រយោលបង្ហាញពីភាពស្អាតស្អំរបស់ខ្លួនទៅកាន់មហាជនប៉ុណ្ណោះ។ក្នុងនោះ លោក ជី ដេវីត បានសរសេរជាភាសាអង់គ្លេស ដោយសារនេះមានអត្ថន័យជាភាសាខ្មែរថា ៖

«ការពិតគ្រប់យ៉ាងបានដឹងតាំងពីដើមមក តែគេគ្រាន់តែចង់ទម្លាក់ការចោទប្រកាន់ថាជាការបំប្លែងការពិត! ពេលខ្លះខ្ញុំចង់ជឿការពិតទាំងអស់ ប៉ុន្តែពិភពលោកនេះពោរពេញទៅដោយភាពមិនប្រាកដប្រជា! ខ្ញុំបានដាក់បេះដូង និងព្រលឹងរបស់ខ្ញុំទាំងអស់សម្រាប់តន្ត្រីដែលខ្ញុំស្រឡាញ់ សម្រាប់ឧស្សាហកម្មតន្ត្រីទាំងមូល។ ប៉ុន្តែអ្វីដែលខ្ញុំទទួលបានមកវិញ គឺជាការចោទប្រកាន់ខុសឆ្គងដ៏អាក្រក់ដោយគ្មានការទទួលខុសត្រូវ។ ប៉ុន្តែខ្ញុំគិតថា ប្រហែលជាខ្ញុំមិនអីទេជាមួយរឿងនេះ។ ហេតុអ្វី?

ព្រោះនៅពេលដែលអ្នកមានឥទ្ធិពលខ្លាំង អ្នកអាចធ្វើអ្វីតាមចិត្តចង់ និយាយអ្វីដែលអ្នកចង់ធ្វើ។ ភាពយុត្តិធម៌ ដែលអ្នកមិនបានធ្វើនឹងធ្លាក់មកលើអ្នកជានិច្ច ប្រសិនបើអ្នកធំល្មម មានអំណាចគ្រប់គ្រាន់ មានឥទ្ធិពលគ្រប់គ្រាន់។ សារទាំងអស់នេះ គឺគ្រាន់តែជារឿងដែលខ្ញុំចង់រឮកខ្លួនឯង ក៏ដូចជាមនុស្សដែលកំពុងធ្វើដំណើរដូចគ្នាជាមួយខ្ញុំ។ ចុងក្រោយ ភាគច្រើន ភាពខុស ឬត្រូវ មិនអាចសម្រេចដោយពាក្យសម្ដី ឬកំហឹងរបស់អ្នកនោះទេ! ពេលវេលានឹងបង្ហាញឱ្យអ្នកបានឃើញពីផ្លូវដែលត្រូវជានិច្ច គ្រាន់តែយករឿងនេះចាត់ទុកជាឧទាហរណ៍! G-DEVITH»៕

«The facts of everything has been known since the beginning yet they just want to throw the accusation as a plot-twist! Sometime, I wanna believe the whole truths but this world is just full of uncertainty! I’ve put in all of my heart and soul for the music that I loved, for the whole music industry; yet what I got back was an ugly wrongful accusation with none responsibility. But I guess I may have to be okay with it anyways. Why? Because when you have a huge influenced, you can literally do anything you want, say anything you wish to. The undone justice will always fell on you if you’re big enough, powerful enough, influenced enough. All of these messages are just the things that I wanna remind myself as well as the people that are in the same journey as me. Last but not least, most of the time, right or wrong can’t be decided just by your words nor your anger! Time will always show you the right path, just take this as an example! G-DEVITH»។