ថាមែនៗ! ក្រោយមានគេថា «គោចាស់ ចង់ស៊ីស្មៅខ្ចី» ស្រាប់តែអ្នកនាងសឿ សុធារ៉ា ចេញវីដេអូដាក់ចំៗទៅកាន់លោក ដួង វីរៈសិទ្ធ ថា (មានវីដេអូ)

26

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនពិតជាស្គាល់ច្បាស់ហើយតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង សឿ​ សុធារ៉ា​ នោះ ហើយភាពល្បីល្បាញរបស់ ធារ៉ា ក៏នៅតែធ្វើឲ្យ អ្នកគាំទ្រ ចងចាំ មិនដែលភ្លេចឡើយ រហូតមកដល់ថ្ងៃនេះ។ដោយឡែក នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ គ្រប់គ្នាសម្តែងក្តីអាណិតខ្លោច​ចិត្តពេលទទួលបានដំណឹងថា ម្តាយ របស់ ធារ៉ា បានលាចាកលោកនេះបាត់ទៅហើយ ក្នុងវ័យ 79 ឆ្នាំ ដោយសាររោគាពាធ។តួយ៉ាង ក្រោយចប់បុណ្យសពម្តាយ ក៏មានគេចោទ អ្នកនាង​ ថា គោចាស់ ស៊ីស្មៅខ្ចី ដល់ថ្នាក់ ធ្វើឲ្យ សុធារ៉ា នៅមិនសុខ ក៏ដាច់ចិត្តទំលាយពីទំនាក់ទំនងខ្លួន ជាមួយ លោក ដួង វីរៈសិទ្ធ ថា

“បងប្អូនទំាងអស់គ្នា ជាទីស្រឡាញ់ គោរព នឹករលឹក ខ្ញុំចង់និយាយរឿង អូន ដួង វីរៈសិទ្ធ ជាមួយនិងខ្ញុំ ខ្ញុំថតជាមួយគាត់បានមួយរឿងទេបង ចំនួន៣ខែ រឿង ឫស្យា នេះ គាត់ធ្វើតួកូនប្រសារខ្ញុំ គាត់ក្មេងជាងខ្ញុំច្រើនណាស់ ប៉ុន្តែម៉េចគេហៅថានិស្ស័យ ខ្ញុំចូលចិត្តគាត់ពេក ទោះបីម៉េចក៏ដោយក៏ខ្ញុំអត់ខឹងគាត់ដែរ គេជេរបញ្ចោរខ្ញុំ ថាខ្ញុំគោចាស់ ស៊ីស្មៅខ្ចីអ៊ីចឹង ក៏ខ្ញុំអត់ខឹងដែរ ខ្ញុំខ្ចិលណាស់ ព្រោះអីខ្ញុំឈ្លោះមិនឈ្នះគេទេ។ក្នុងនោះដែរ សុធារ៉ា បានបន្តថា “ខ្ញុំថតរឿង ជាមួយប្អូន ដួង វីរៈសិទ្ធ បានតែ ១រឿងទេ គឺរឿង ឫស្យា គាត់ធ្វើតួជាកូនប្រសាររបស់ខ្ញុំ ហើយខ្ញុំមាននិស្ស័យជាមួយគាត់ដោយសារធ្វើការជាមួយគ្នា ៣ ខែ

ចរឹតគាត់ល្អណាស់ គាត់អត់ចេះញ៉ែញ៉ង ស្រីញីអីផ្តេសផ្តាសទេ ហើយមួយទៀតគាត់មានសមត្ថភាពច្រៀង ច្រៀងក៏ពីរោះ លេងអ័កបានទៀត លេងហ្គីតាផ្អែម ហើយគាត់ចេះផ្លុំខ្លុយទៀត គាត់ចេះកូតទ្រ គាត់ចេះនិពន្ធបទ original song បទល្អៗណាស់ មានន័យណាស់ គេថានិពន្ធលើកតម្លៃនារី កន្លែងហ្នឹងហើយខ្ញុំចូលចិត្តគាត់ពេក ខ្ញុំនិងគាត់អត់មានអីទេ ថតជាមួយគ្នា ៣ ខែ សូម្បីតែប៉ះដៃគ្នាតិចក៏មិនបានដែរ ហើយមួយទៀត ខ្ញុំមាននិស្ស័យជាមួយគាត់ បើខ្ញុំនៅក្រមុំ ខ្ញុំអាចស្រឡាញ់គាត់ដែរហ្នឹងបង ខ្ញុំនិយាយមែន ប៉ុន្តែហួសពេលហើយ ព្រោះខ្ញុំដឹងថាគាត់មិនស្រឡាញ់ខ្ញុំទេ…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​