ក្តុកក្តួល! ក្រោយឃើញកំណាព្យរបស់ឪពុកក្មេង តាក់តែងយ៉ាងកំសត់ពេក ស្រាប់តែលោក ឌួង ឆាយ ទប់ចិត្តមិនបានក៏បង្ហាញអារម្មណ៏ពិតមួយថា

30

ភ្នំពេញ ៖ សូមរំលឹកឡើងវិញបន្តិចផងដែររា កាលពី ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ត្រីម្នាក់បាន​បាត់បង់ជីវិត ក្រោយសម្រាលបានកូនរួចប៉ុន្មានម៉ោង ដល់ថ្នាក់ធ្វើឲ្យ ម្តាយបង្កើតស្ត្រីនេះ ស្លុតចិត្តយ៉ាងខ្លាំង រួចពោលពាក្យ ទាំងទឹកភ្នែកថា “កូនស្រីខ្ញុំ ទៅគ្មានថ្ងៃត្រលប់ បន្សល់ទុកចៅមួយ ព្រោះតែគ្រូពេទ្យ”។ អ៊ុំស្រី បានបន្ថែមថា “ពេលកូនសំរាលបុត្រហើយ ម៉ាក់សប្បាយចិត្ត តែ3ម៉ោងក្រោយ ម្តាយស្លុតចិត្ត ព្រោះតែពេទ្យ”។អត់ទាន់អស់ទេ ព្រោះតែអាណិតកូនស្រីពេក អ៊ុំស្រី ក៏បានបង្ហោះកំណាព្យមួយទៀត អានចប់ធ្វើឲ្យ គ្រប់គ្នា រំជួលចិត្តឡើងហូរទឹកភ្នែកតាម ដោយអ៊ុំស្រី សរសេររៀបរាប់ថា “តើម៉ាក់អូននៅណា!?1-វិច្ឆិកា-2022 ជាថ្ងៃអប្រិយក្នុងគ្រួសារខ្ញុំ កូនសំរាលបុត្រ ផុតទាំងសង្ខារ ម្តាយ!សែនអនិច្ចារ ជីវិតកូនស្រី។

ម៉ោង1h 50mn កូនផុតទុក្ខព្រួយ ម្តាយជួបគ្រោះភ័យ ទាំងពុំឃើញមុខ កូនកំសត់ថ្លៃ តើផលកម្មអ្វី ឲ្យយើងព្រាត់គ្នា។អ្នកគ្រូពេទ្យអើយ អ្នកមិនគួរឡើយ ធ្វើការប្រហែស បង្ខំសម្រាល កើតដោយរូតរះ ម៉ូយចាំច្រើនណាស់ ត្រូវតែប្រញ៉ាប់។
កូនលើកទីមួយ គួរណាស់អ្នកជួយ លើកទឹកចិត្តខ្ពស់ ព្រោះកើតធម្មជាតិ សៀតពោះអំណត់ បែរជាអ្នកក្បត់ សីលធម៌គ្រូពេទ្យ។គ្រូពេទ្យនិយាយថា ខ្ញុំមិនមែនទេវតា អាចជួយអ្នកបាន តែគ្រូពេទ្យ ក៌មិនមែនយមរាជ ឆក់យកជីវិតកូនខ្ញុំ។

យើងខំទុកចិត្ត វិជ្ជាអ្នកពិត មិនហ៊ានសួរសុំ តែអ្នកបែរជា មើលលុយជាធំ មិនខ្វល់នឹងខ្ញុំ ទុកតាមយថា។ទង្វើរប្រហែស បំភៃឥតខ្មាស បាំងបិតហេតុពិត យករដ្ឋជាខែល រុងរឿងទុច្ចរិត ពង្វាងប្រឌិត អាងតែខ្លួនធំ។
ដល់សម័យនេះ បច្ចេកច្រើនណាស់ ក្នុងការសម្រាល តែគួរឲស្តាយ គ្រូពេទ្យមើលស្រាល ទើបបានបណ្តាល អោយក្ស័យបែបនេះ។កូននិច្ចកំសត់ ពេលនេះកូនព្រាត់ ម្តាយរហូតហើយ

ទុក្ខកូនកំព្រា រងាឥតស្បើយ យាយតាអ៊ុំមីងអើយ រកយុត្តិធម៌ផង។
កូនផ្សងប្រាថ្នា កើតជាតិណាៗ សូមជួបមុខម៉ាក់ ក៏ដូចជាតិនេះ ពុំបានថ្នមថ្នាក់ អោយកូនបានហៅ ម៉ាក់ពេលកូនធំ។សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ កូនស្រី ប៉ាក់ ម៉ានិច្ច (មរណភាពក្រោយពេលសំរាលកូនរួចភ្លាមៗ) ថ្ងៃអាទិត្យ ទី 13 ខែវិច្ឆិកា ឆ្នាំ 2022″។អានកំណាព្យនេះចប់ សូម្បីតែ លោក ឌួង ឆាយ ក៏មិនអាចទប់ទឹកភ្នែកជាប់ដែរ ដល់ថ្នាក់ ពោលពាក្យ ៣ម៉ាត់ ទំាងអួលអារម្មណ៍ថា “អនិច្ចា”។