អ្នកនាងឱក សុគន្ធកញ្ញា តុបតែងខ្លួនក្នុងមួយឈុតនេះ ជះសម្រស់ឡើងឆ្វាចដល់ថ្នាក់ហ្វេនៗជាច្រើនសរសើរថា

29

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ អ្នកនាង ឱក សុគន្ធកញ្ញា នោះ ដែលជាកំពូលតារាចម្រៀងស្រីមួយរូប តាមរយៈបទចម្រៀងញាក់កន្ទ្រាក់អារម្មណ៍ ជាពិសេសបទមនោសញ្ចេតនា ។ជាក់ស្តែង អ្នកនាង ឱក សុគន្ធកញ្ញា មានសមត្ថភាព ទេពកោសល្យ និងទឹកដមសំនៀងដ៏ក្រអួនក្រអៅ អាចបកស្រាយចម្រៀងបានយ៉ាងពីរោះរណ្ត រាល់បទចម្រៀងរបស់អ្នកនាងជាច្រើននៅតែដក់ជាប់ក្នុងក្រអៅបេះដូងមិត្តអ្នកស្ដាប់ជានិច្ច ។សព្វថ្ងៃនេះ ឱក សុគន្ធកញ្ញា កំពុងសាងក្តីសុខជាមួយស្វាមីរបស់អ្នកនាង និងកូនប្រុសបណ្តូលចិត្តអូន ឆលី

ដោយឆ្លៀតពេលទំនេរពីការងារ អ្នកនាងតែងតែនាំក្រុមគ្រួសារដ៏តូចរបស់អ្នកនាង ទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយមិនដែលដាច់នោះឡើយ ។មួយវិញទៀត អ្នកនាង ឱក សុគន្ធកញ្ញា មិនត្រឹមតែជាតារាចម្រៀងក្នុងផលិតកម្មតែមួយនោះទេ អ្នកនាង ក៏ជាអ្នកចម្រៀងតាមកម្មវិធីមង្គលការនានាផងដែរ ហើយកំពុងតែមានទីផ្សារយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ខ្លាំងមែនទែន ។យ៉ាងណាមិញ កាលពីរាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នាម្សិលមិញនេះ កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានទទួលការងារមួយ

ថែមទាំងបានតុបតែងខ្លួនជាមួយឈុតពណ៌ទឹកប្រាក់ បានយ៉ាងស្រស់ស្អាតខ្លាំងមើលមិនដាក់ភ្នែកសោះឡើយ ។រូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានអ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរថាស្រស់ស្អាត រហូតមានអ្នកចូលទៅ ខំមិន ព្រោងព្រាតថា៖ “ស្អាតណាស់idolកូន, ស្អាតគ្រប់ពេលidol, mommy ជាទីស្រលាញ់ក្នុងបេះដូងនែខ្ញុំ, Mommy ឈ្នះរហូត, mommy កាន់តែស្រស់ស្អាត” ៕